ព័ត៌មានទាន់ហេតុការណ៍៖

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ Sputnik V របស់រុស្ស៊ីមានប្រសិទ្ធភាពទប់ស្កាត់វីរុសបំប្លែងខ្លួនថ្មីដែលតា

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី លោក Mikhail Murashko នៅថ្ងៃទី១១ខែសីហាបានប្រកាសថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ Sputnik V មានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មីដល់ទៅ៨៣%។ ប៉ុន្តែចំនួននេះនៅទាបជាងការសន្និដ្ឋានរបស់ក្រុមអ្នកឯកទេសដែលបញ្ជាក់កាលពីខែមិថុនាថា វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងកូវីដ-១៩បំប្លែងថ្មីដែលតាដល់ទៅ ៩០%។
មន្ត្រីសុខាភិបាលរុស្ស៊ី បានបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើងនៅក្នុងប្រទេសរុស្ស៊ីនាខែមិថុនា និងខែកក្កដា ដោយសារតែវីរុសបំប្លែងថ្មីដែលតា ហើយការឆ្លងកើនឡើងចំពោះពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង។
សារព័ត៌មាន TASS បានដកស្រង់សម្តីលោក Mikhail Murashko ដែលបាននិយាយថា «លទ្ធផលថ្មីបំផុតបានឱ្យដឹងថា ប្រសិទ្ធភាពវ៉ាក់សាំង Sputnik V មានប្រសិទ្ធភាព ៨៣% ទប់ស្កាត់វីរុសបំប្លែងថ្មី»។
ចំណែកលោក Alexander Gintsburg អគ្គនាយកមជ្ឈមណ្ឌល Gamaleyaដែលជាស្ថាប័នអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំងកូវីដ-១៩ Sputnik V បានឱ្យដឹងនៅថ្ងៃទី១១ខែសីហាថា វ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំងរាល់វីរុសបំប្លែងខ្លួនថ្មីគ្រប់ប្រភេទ។
រុស្ស៊ី ជាប្រទេសមានពលរដ្ឋសរុប ប្រមាណ១៤៤លាននាក់ បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង ៤ប្រភេទផលិតនៅក្នុងប្រទេសរបស់ខ្លួន។ មកទល់ពេលនេះរុស្ស៊ីមានករណីឆ្លងកូវីដ-១៩ សរុបជាង ៦,៥លាននាក់ ៕ដោយ៖ធីរីណា

វ៉ាក់សាំង Sputnik V រូបភាព៖Reuters


ចែករំលែក៖