ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ស​ សុខា​ ចាត់​តំណាងប្រគល់ថវិកាឧបត្ថម្ភយុវជន​ស.ស.យ.ក.​ ស្រុកស៊ីធរកណ្តាល​ ស្ម័គ្រចិត្តជួយយុទ្ធនាការចាក់វ៉ាក់សាំង

ចែករំលែក៖

ខេត្ត​ព្រៃវែង៖ លោក សេង គន្ធ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស៊ីធរកណ្តាល និងក្រុមការងារ នៅរសៀលថ្ងៃសៅរ៍ទី១៤ ខែសីហា ឆ្នាំ​២០២១នេះ​ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្នុងស្រុកស៊ីធរកណ្តាល ។

ក្នុងឱកាសនោះដែរ លោក សេង គន្ធ និងក្រុមការងារ ក៏បាននាំយកថវិការបស់លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ និងក្រុមគ្រួសារចំនួន ៦ ៥៨០ ០០០ (ប្រាំមួយលានប្រាំសែនប្រាំបីម៉ឺន)រៀល ឧបត្ថម្ភដល់យុវជន ស.ស.យ.ក. ស្រុកស៊ីធរកណ្តាល ដែលបាន និងកំពុងស្ម័គ្រចិត្តចូលរួមជួយសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកស៊ីធរកណ្តាល ។

សូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ៣ការពារ ៣កុំ និងចូលរួមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឱ្យ​បានគ្រប់ៗគ្នា ទៅតាមដំណាក់កាល និងលទ្ធភាព របស់រាជរដ្ឋាភិបាល៕

ដោយ៖ សហការី


ចែករំលែក៖