កីឡាការិនីវាយតឺន្នីស Naomi Osaka បានសន្យាថានឹងបរិច្ចាគប្រាក់ចំណូលរបស់នាងពីកម្មវិធី Western & Southern Open នៅសប្តាហ៍ក្រោយដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះការរញ្ជួយដីនៅប្រទេសហៃទី រដ្ឋការាបៀនដែលឪពុកនាងធ្លាប់ទទួលរងនៅទីនោះ។
ម្ចាស់ជើងឯក Grand Slam ៤សម័យរូបនេះបានប្រកាសការសន្យារបស់នាងដើម្បីឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីកម្រិត៧.២រ៉ិចទ័រដែលបានវាយប្រហារប្រទេសក្រីក្រមួយកាលពីថ្ងៃសៅរ៍ ទី១៤ សីហា ដែលបានសម្លាប់មនុស្សយ៉ាងតិច៣០៤នាក់ និងរាប់រយនាក់ទៀតរងរបួស។
Osaka បាននិយាយនៅលើបណ្តាញសង្គមធ្វីតធ័រថា “ពិតជាឈឺចាប់ណាស់ដែលឃើញការបំផ្លិចបំផ្លាញដែលកំពុងកើតឡើងនៅហៃទី ហើយខ្ញុំមានអារម្មណ៍ថាយើងពិតជាមិនអាចសម្រាកបានទេ។ ខ្ញុំរៀបនឹងលេងការប្រកួតនៅសប្តាហ៍នេះ ហើយខ្ញុំនឹងផ្តល់ប្រាក់រង្វាន់ទាំងអស់ដើម្បីជួយសង្គ្រោះដល់ប្រទេសហៃទី។
ខ្ញុំដឹងថាឈាមជីដូនជីតារបស់យើងរឹងមាំ យើងនឹងបន្តកើនឡើង” ។
Osaka ជាកីឡាការិនីឈរលេខ២ពិភពលោកដែលម្តាយរបស់នាងជាជនជាតិជប៉ុន និងលេងក្រោមទង់ជាតិជប៉ុនបានប្រើវេទិការបស់នាងដើម្បីយកចិត្តទុកដាក់ចំពោះបុព្វហេតុដែលនាងខ្វល់ខ្វាយ។ នាងបានពាក់ម៉ាស់នៅកម្មវិធី US Open កាលពីឆ្នាំមុនដោយមានឈ្មោះជនរងគ្រោះដោយសារអំពើហិង្សារបស់ប៉ូលិសទៅលើពួកគេផងដែរ។
Osaka ទទួលបានចំណាត់ថ្នាក់លេខ២នៅក្នុងការប្រកួតនៅក្នុងកម្មវិធី Cincinnati ដែលចាប់ផ្ដើមពីថ្ងៃទី ១៤ ខែសីហាដល់ថ្ងៃទី២២ ខែសីហា៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)