ព័ត៌មានទាន់ហេតុការណ៍៖

នៅព្រឹកថ្ងៃទី១៦​ ខែសីហា​ស្អែកនេះ​! នគរបាល​រាជធានី​ភ្នំពេញ​បញ្ជូនខ្លួន​ជនសង្ស័យចំនួន​ ១៤នាក់​ ទៅតុលាការ​

ចែករំលែក៖

ភ្នំពេញ​​៖​ ជនសង្ស័យចំនួន​ ១៤នាក់​ ក្នុងករណីល្មើសនិងវិធានការរបស់ក្រសួងសុខាភិបាល នៃច្បាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ និងការបើកលេងល្បែងស៊ីសងខុសច្បាប់( ភ្នាល់មាន់ តាមអនឡាញ, ភ្នាល់ឡូតូតាមអនឡាញ, និងលេងអាប៉ោង ) ត្រូវ​កម្លាំង​នគរបាល​រាជធានីភ្នំពេញ​​ បញ្ជូនខ្លួន​ទៅតុលាការនៅព្រឹកថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ២០២១​ស្អែកនេះ​ ដេីម្បីចាត់ការតាមច្បាប់​។ 

សូមជម្រាបថា​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ និងមានការអនុញ្ញាតពីលោក​ សេង ហៀង ជាព្រះរាជអាជ្ញារងអមអយ្យាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក​ បានបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការកសាងនីតិវិធីបញ្ជូនជនសង្ស័យទាំងចំនួន១៤នាក់  ដែលក្នុងនោះរួមមាន៖

-អ្នកបើកភ្នាល់ឡូតូអនឡាញ ចំនួន០២ នាក់ 

-អ្នកបើកភ្នាល់ជល់មាន់អនឡាញតាមទូរទស្សន៍ ចំនួន ០១ នាក់ 

-អ្នកបាញ់អាប៉ោង ចំនួន០១ នាក់ 

-រួមទាំងមនុស្សចំនួន១០ នាក់ទៀតដែលលេងល្បែងស៊ីសងខាងលើទៅអយ្យាការសាលាដំបូងរាជធានីភ្នំពេញ ។ 

ដោយឡែកមនុស្សចំនួន១៧នាក់ទៀត ដែលជាអ្នកឈរមើលហែរហម នៅក្នុងទីតាំងលេងល្បែងខាងលើត្រូវបានធ្វើការអប់រំនិងផាកពិន័យតាមអន្តរៈកាលនៃមាត្រា១៩ នៃច្បាប់ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ និងមានការធ្វើលិខិតធានាពីឪពុក ម្តាយ និង អាណាព្យាបាល អោយត្រឡប់ទៅលំនៅដ្ឋានវិញ ៕

ដោយ​៖សហការី​


ចែករំលែក៖