ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ និងសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សប្រុសស្រី ជាច្រើននាក់ នៅចំណុចបុរីរស្មី ក្រុងតាកែវ ប្រមូលផ្តុំគ្នា មកសិក្សាវគ្គរៀនសូត្រ ផ្នែកអាហារបំប៉ន !

ចែករំលែក៖

ខេត្តតាកែវ ៖ បើតាមព័ត៌មានបឋម បានរាយការណ៍មកថា, នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១  អាជ្ញាធរ និងសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សប្រុសស្រី ជាច្រើននាក់ នៅចំណុចបុរីរស្មី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលប្រមូលផ្តុំគ្នា មកសិក្សាវគ្គរៀនសូត្រ ផ្នែកអាហារបំប៉ន ដោយមិនបានស្តាប់តាមការណែនាំរបស់អាជ្ញាធរ ក៏ដូចជាបានផ្គើនធ្វើផ្ទុយពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ។ ឥឡូវនេះក្រុមគ្រូពេទ្យបាននឹងកំពុងយកសំណាក ពិនិត្យរកមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា, ទោះជាការប្រមូលផ្តុំគ្នានេះមិនមែន ជួបជុំផឹកស៊ីក៏ដោយ ក៏បំពានវិធានការរដ្ឋបាល ។ ពួកគេមិនបានអនុវត្តវិធានសុខាភិបាល មិនបានគម្លាតសុវត្ថិភាពសង្គម ងាយឆ្លងជំងឺកូវីដ-១៩ និងវីរុសមេរោគបំប្លែងថ្មីដែលតា (Delta) ។ ពិសេសអ្នកផ្តើមគំនិតប្រមូលមនុស្សមករៀនេះ មានចំណុច២ ដែលសមត្ថកិច្ចគួរពិចារណា ទី១-ច្រើនជាវិធីបោកប្រាស់មនុស្ស អោយមករៀននូវល្បិចបោកបន្តគ្នា ក្នុងលក់ផលិតផល , ទី២-បានផ្គើនធ្វើផ្ទុយពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ។ ដូច្នេះសូមសមត្ថកិច្ចបន្តនីតិវិធី ដើម្បីការពារការរាតត្បាតឆ្លងជំងឺកូវីដ-១៩។
បើករណីលេងបាល់ទាត់ផង ហើយប្រមូលផ្តុំគ្នាលេង ក៏ត្រូវពិន័យរដ្ឋបាល អ្នកលេងក្នុងម្នាក់២លានរៀល, បើម្ចាស់ទីតាំង ៥លានរៀល។ ប៉ុន្តែចំពោះករណីនេះ ”កាសែតនគរវត្ត”មិនទាន់បានទទួលព័ត៌មានច្បាស់លាស់ជាផ្លូវការនៅឡើយទេ។
ចាំទទួលបានព័ត៌មានលម្អិត នឹងបន្តផ្សាយជូនបន្តទៀត៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖