ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះស្តុបអីវ៉ាន់របស់ប្រជាពលរដ្ឋ នៅសង្កាត់ទំនប់ទឹក ទាំងព្រឹក !

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះស្តុបអីវ៉ាន់នៅផ្លូវ៤០៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ អគ្គិភ័យនេះបានឆាបឆេះឃើញផ្សែងយ៉ាងខ្មួញខ្មាញ់ខ្មៅ និងអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ អាចនឹងបណ្ដាលឱ្យរាលដាលទៅកាន់លំនៅឋានរបស់ប្រជាពលរដ្ឋដែលនៅជាប់ទីនោះ ជាប្រភេទផ្ទះល្វែងជាច្រើនផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បើតាមប្រភពពីប្រជាពលរដ្ឋបឋម បានបញ្ជាក់ថា, ករណីអគ្គិភ័យនេះបានផ្ដើមចេញពីផ្ទះលក់គ្រឿងអគ្គិសនី ប៉ុន្តែគេពុំទាន់ដឹងអំពីមូលហេតុនៃការឆាបឆេះនេះទៅឡើយទេ។ ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា , នៅម្ដុំកន្លែងកើតហេតុនេះ មានអគ្គិភ័យបានឆាបឆេះជាញឹកញាប់កន្លងទៅ។
សូមបញ្ជាក់ថា, បច្ចុប្បន្នឃើញកម្លាំងនគរបាលខាងការិយាល័យពន្លត់អគ្គិភ័យ , កម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ, កម្លាំងនគរបាលខាងក្រសួងមហាផ្ទៃ, បានយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ជាមួយនឹងការរៀបចំបំពង់អុកស៊ីសែនដើម្បីឡើងទៅជួយបាញ់ទឹកពន្លត់អគ្គិភ័យនេះផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖