ភ្នំពេញ៖ ជនសង្ស័យ០២នាក់ត្រូវកម្លាំងនគរបាលអធិការដ្ឋានខណ្ឌសែនសុខបង្ក្រាបនិងឃាត់ខ្លួនបានករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកកាបូបស្ពាយមិនបានសម្រេច)ដែលប្រព្រិឹត្តកាលពី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទី នៅចំណុចមុខហាងស៊ុប សុភមង្គល ផ្លូវលេខ២០០២ ក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ២នាក់ មធ្យោបាយម៉ូតូ១គ្រឿង ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមាន២នាក់គឺ៖ ១-ឈ្មោះ ហេន សុខ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) និង២-ឈ្មោះ ហ៊ុន សុជាតិ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៥០១ ផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) ។ ពួកគេបានធ្វើសកម្មភាពឆក់យកាបូបស្ពាយមិនបានសម្រេច ពីជនរងគ្រោះឈ្មោះ យ៉ន់ ស្រីល័ក្ខ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីសាលាខណ្ឌ ដង្កោ ស្នាក់នៅផ្ទះលេខ៥៤ដ ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សម្ភារបាត់បង គ្មាន ។ សម្ភារបន្សល់ទុក ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IP-2967 របស់ជនសង្ស័យ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ ចន្ទ លីហ្សា