ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២២។
សម្រេច ៖
មាត្រា១…ត្រូវបានអនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានឈប់សម្រាកការងារ តាមប្រតិទិនក្នុងតារាងខាងក្រោមដែលភ្ជាប់មកជាមួយ។
មាត្រា ២…ចំពោះក្រសួង ស្ថាប័ន មានភារកិច្ចទំនាក់ទំនងអន្តរជាតិ ត្រូវរក្សាមន្ត្រីប្រចាំការជាអចិន្ត្រៃយ៍ សម្រាប់ ដោះស្រាយការងារ។
មាត្រា៣…បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍។
មាត្រា៤…រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន អភិបាល នៃគណៈអភិបាលរាជធានី និងខេត្ត ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ៖ សិលា