ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា ! នៅវេលាម៉ោង២០និង០៨នាទី បានបង្ហោះលើផេកថា, នាថ្ងៃទី២៣ ខែសីហា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលវ៉ាក់សាំងចំនួន១០ម៉ឺនដូសដែលជាជំនួយរបស់កាកបាទក្រហមចិនជូនចំពោះកាកបាទក្រហមកម្ពុជា។
លោក Wang Wentian បានថ្លែងក្នុងសុន្ទរកថា, ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដមក ចិននិងកម្ពុជាបានជួយគ្នាទៅវិញទៅមក បានរួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ បង្កើតបានជាគំរូនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺវីរុសនៅក្នុងសហគមន៍អន្តរជាតិ។ ក្រោយពីវ៉ាក់សាំងចិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ ភាគីចិនបានផ្តល់ជំនួយជាវ៉ាក់សាំងក៏ដូចជាតាមការបញ្ជាទិញរបស់ភាគីកម្ពុជា។ រហូតមកដល់បច្ចុប្បន្ននេះ ចិនបានផ្តល់វ៉ាក់សាំងដល់ភាគីកម្ពុជាចំនួនសរុប២២.៣លានដូស ដែលក្នុងនោះ៣.៨លានដូសជាជំនួយឥតសំណង។ វ៉ាក់សាំងដូសនិមួយៗបានបង្កប់មនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅបំផុតរបស់ប្រជាជនចិនជូនចំពោះប្រជាជនកម្ពុជា។ ក្នុងនាមជាមិត្តដែកថែប ចិននឹងបន្តធ្វើជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់ភាគីកម្ពុជា។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ជំនួយដ៏ថ្លៃថ្លារបស់កាកបាទក្រហមចិន ហើយសម្តេចមានប្រសាសន៍ថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដមក រដ្ឋាភិបាលនិងប្រជាជនចិនបានផ្តល់ជំនួយយ៉ាងច្រើនជូនដល់កិច្ចទប់ស្កាត់ជំងឺវីរុសនៅក្នុងប្រទេសកម្ពុជា ភាគីកម្ពុជានឹងចងចាំក្នុងក្រអៅបេះដូងជារៀងរហូត។ សម្ដេចបានថ្លែងអំណរគុណជាពិសេសជូនចំពោះចិនដែលបានផ្តល់វ៉ាក់សាំងយ៉ាងច្រើនដោយទាន់ពេលវេលា បានផ្តល់នូវការធានាយ៉ាងរឹងមាំជូនដល់ភាគីកម្ពុជាក្នុងការទប់ស្កាត់នឹងជំងឺវីរុសប្រកបដោយប្រសិទ្ធភាព។ កាកបាទក្រហមកម្ពុជានឹងប្រគល់វ៉ាក់សាំងទាំងនេះជូនទៅកាន់ក្រសួងសុខាភិបាលសម្រាប់ការងារចាក់វ៉ាក់សាំងក្នុងក្របខណ្ឌថ្នាក់ជាតិ។ ជឿជាក់ថាក្រោមការគាំទ្រយ៉ាងពេញទំហឹងពីមិត្តចិន កម្ពុជាប្រាកដជានឹងអាចយកឈ្នះលើកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសយ៉ាងឆាប់រហ័ស។
លោកបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា, លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Wang Dexin ប្រធានផ្នែកនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជាអញ្ជើញមានវត្តមានក្នុងពិធីខាងលើ៕
驻柬埔寨大使王文天出席中方向柬红十字会捐赠疫苗交接仪式
8月23日,驻柬埔寨大使王文天同柬埔寨红十字会主席、洪森首相夫人文拉尼共同出席中国红十字会向柬埔寨红十字会捐赠10万剂新冠疫苗交接仪式。
王大使在致辞中表示,新冠肺炎疫情暴发以来,中柬两国守望相助、共克时艰,为国际社会抗疫合作树立了典范。中国产新冠疫苗获准紧急使用后,中方随即向柬方提供了无偿捐赠和商业采购。截至目前,中方已累计向柬方提供疫苗2230万剂,其中无偿捐赠380万剂。每一剂疫苗都饱含了中国人民对柬埔寨人民的深情厚谊。作为铁杆朋友,中方将一如既往做好柬埔寨疫苗供应的战略依靠。
文拉尼衷心感谢中国红十字会慷慨捐助并表示,新冠疫情暴发以来,中国政府和人民为柬埔寨抗疫事业提供了大量无私援助,柬方将永远铭记。特别要感谢中国及时提供大量新冠疫苗,为柬方有效控制疫情提供了强有力保障。柬红十字会将把此批疫苗转交卫生部,用于全国疫苗接种工作。 相信在中国朋友大力支持下,柬埔寨一定能早日战胜疫情。
柬埔寨卫生大臣蒙文兴、外交部国务秘书吴波烈,使馆政治处主任王德鑫等参加。៕
ដោយ៖ សុខ ខេមរា