ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ គណៈមេធាវី នៃព្រះរាជណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា(សម្រាប់ដូសទី៣)ដល់មេធាវី នៅមន្ទីរពេទ្យកុមារជាតិ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់មេធាវីដែលបានចុះ ឈ្មោះ សុំចាក់វ៉ាក់សាំងដូសទី៣ ជ្រាបថា, តាមការស្នើសុំរបស់ លោក លី ច័ន្ទតុលា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេសបានអនុញ្ញាត ឱ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដាសទី៣(ដូសជំរុញ)ដល់មេធាវីដែលបានទទួលការចាក់ វ៉ាក់សាំងស៊ីណូហ្វាមឬស៊ីណូវ៉ាក់ចំនួន២ដូសរួចហើយ។ វ៉ាក់សាំងដូសទី៣ នេះមានឈ្មោះ អាស្ត្រាហ្សេនីកា។
ដូចនេះ គណៈមេធាវីសូមជូនដំណឹងដល់មេធាវីដែលបានចុះឈ្មោះសុំចាក់វ៉ាក់ សាំងដូសទី៣ សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៣ នៅមន្ទីរពេទ្យកុមារជាតិ(ផ្លូវសហព័ន្ធ រុស្ស៊ី ខាងលិចស្ពាន៥មករា ទល់មុខសភាពាណិជ្ជកម្មកម្ពុជា) នៅរៀងរាល់ម៉ោងការងារ ពេលព្រឹកចាប់ពីម៉ោង ៧០០ ដល់ម៉ោង១១:៣០ និងពេលល្ងាចចាប់ពីម៉ោង២:០០ដល់ ម៉ោង៥:៣០ ស្របទៅតាមពេលនិងកាលបរិច្ឆេទដូចបានកំណត់ក្នុងបញ្ជីភ្ជាប់ជាមួយសេចក្តី ជូនដំណឹងនេះ ដោយយកទៅជាមួយនូវប័ណ្ណចាក់វ៉ាក់សាំង ថតចម្លងអត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរមួយសន្លឹក និងប័ណ្ណសម្គាល់ខ្លួនមេធាវី គណៈមេធាវីបានចាត់តាំងលោក មេធាវី និត កំពូល ទូរស័ព្ទលេខ ០៧៦-៦៦៦ ៤៤៦៧ និងលោក ហេង ម៉េងឃាង ទូរស័ព្ទលេខ ០៧៧-៦៩៩ ៥៧៧ ដើម្បីធ្វើជាអ្នកសម្របសម្រួលដល់ការចាក់វ៉ាក់សាំងដូស ទី៣ នេះ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ គណៈមេធាវីបានជូន ដំណឹងដល់សហភាតាដែលមានបំណងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ដែលជា ដូសជំរុញឱ្យចុះឈ្មោះជាមុន តាមការកំណត់របស់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស ហើយគណៈមេធាវីទទួលការចុះឈ្មោះបានចំនួន ៦៦៥ នាក់ប៉ុណ្ណោះ៕
ដោយ៖ សិលា