ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យដែលជួញដូរគ្រឿងញៀនជាង២គីឡូក្រាមនៅខណ្ឌដង្កោត្រូវបានអយ្យការធ្វើការចោទប្រកាន់ហើយ

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ លើសុំណុំរឿងលើជនសង្ស័យម្នាក់ ដែលជួញដូរគ្រឿងញៀនជាង ២ គីឡូក្រាមនៅខណ្ឌដង្កោ រាជធានីភ្នំពេញ រួចប្រគល់ឲ្យចៅក្រមធ្វើការស៊ើបសួបន្តតាមនីតិវិធីច្បាប់ ។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងករណីនេះតំណាងអយ្យការបានបេីកការស៊េីសួរ​ពីបទ​ រក្សាទុក​និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​តាមមាត្រា​៤០​ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន​។

ជនត្រូវចោទ មានឈ្មោះ មិល ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ។

វត្ថុតាងចាប់យក  -គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ២គីឡូ និង ០៥៤.២១ក្រាម។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៣០នាទី ដោយ អនុវត្តតាមបញ្ជា  នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ទើបកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងសម្របសម្រួលដោយលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្រ្កាប នៅចំណុចភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញរហូតមានការចុះឃាត់ជនសង្ស័យម្នាក់ និង រឹបអូសគ្រឿងញៀនជាង២គីឡូក្រាម។

បច្ចប្បន្នជនត្រូវចោទកំពុងស្ថិតក្នុងតំណាក់កាលចៅក្រម បើកការស៊ើបសួរបន្ត៕

ដោយ៖ (Ra Ra)


ចែករំលែក៖