ភ្នំពេញ៖ នៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២១ អង្គភាពគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, បានបញ្ជាក់ឲ្យដឹងថា, មានករណីពាក់ព័ន្ធមេរោគកូវីដ-១៩ បំប្លែងថ្មី Delta នៅ ក្រុមហ៊ុម KOFI ដែលមានទីតាំង ស្ថិតនៅលើមហាវិថីម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
មូលហេតុ៖ មានបុគ្គលិកនៅទីតាំងខាងលើរកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Delta ។
អង្គភាពគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, លទ្ធផលតេស្តរហ័សលើកទី១៖ រកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០១នាក់នៅបន្តរង់ចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩បំប្លែងថ្មី។
អង្គភាពគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ៕
ដោយ ៖ សិលា