ព័ត៌មានទាន់ហេតុការណ៍៖

សង្ឃឹមថាគម្រោងអភិវឌ្ឍន៍កំពង់ផែភ្នំពេញនឹងមានការចូលរួមពីមិត្តចិនដេីម្បីបន្តដំណើរទៅមុខ

ចែករំលែក៖

ភ្នំពេញ៖ សង្ឃឹមថាគម្រោងអភិវឌ្ឍន៍កំពង់ផែភ្នំពេញនឹងមានការចូលរួមពីមិត្តចិនដេីម្បីបន្តដំណើរទៅមុខ។ នេះជាការលើកឡើងរបស់លោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។ 

លោកបានលើកឡើងថា, លោក Wu Mei Ling មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការងារអភិវឌ្ឍន៍កំពង់ផែនៅប្រទេសចិន។ លោក Wu ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តីណែនាំអោយមកវិនិយោគលើវិស័យផែក្នុងពេលដែលសម្តេចតេជោអញ្ជើញទៅប្រទេសចិនក្នុងឆ្នាំ ២០១១។ 

តាមរយៈការណែនាំនិងចង្អុលបង្ហាញរបស់សម្តេចតេជោ លោក Wu Mei Ling បានចុះមកប្រទេសកម្ពុជានៅឆ្នាំ ២០១២ដោយមានទំនាក់ទំនងល្អជាមូយ លោក ហ៊ឺ បាវី ប្រធានកំពង់ផែភ្នំពេញ។ បន្ទាប់មកនៅឆ្នាំ ២០១៤ លោក Wu Mei Ling បានចូលសញ្ជាតិកម្ពុជា។ 

ក្រោយពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី លោក Wu Mei Ling បានភ្ជាប់ទញនាក់ទំនងជាមួយ​លោក ហ៉ឺ​ បាវី​ (Hei Bavy) ហេីយបានអញ្ជេីញគាត់ទៅទស្សនៈកិច្ចនៅកំពង់ផែមួយក្នុងប្រទេសចិនទៀតផង។  

បន្ទាប់មកភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការពង្រីកកំពង់ផែ (Agreement of the Cooperation of the Expansion of the land of 12 hectares adjacent to NCT”។ 

ដោយបានឃើញសក្តានុពលក្នុងការវិនិយោគលើវិស័យផែ ភាគីកំពង់ផែភ្នំពេញបានណែនាំអោយភាគីចិនទិញដីមួយចំនួននៅក្នុងគម្រោងពង្រីកផែ។  គម្រោងអភិវឌ្ឍន៍ផែនេះគឺផ្តល់អត្ថប្រយោជន៍ដ៏សំខាន់ដល់ប្រទេសជាតិ ហើយក៏នឹងជួយរិតចំណងមិត្តភាពនិងសហប្រតិបត្តិការនៃប្រទេសទាំង២ផងដែរ ។ 

ជាអកុសល លោក Wu Mei Ling បានទិញដីមួយចំនួននៅក្នុងទីតាំងគម្រោងអភិវឌ្ឍន៍កំពង់ផែ ហើយបន្ទាប់មកក៏មានបញ្ហាវិវាទមួយចំនួនកើតមានឡើងដែលបណ្តាលអោយប៉ះពាល់យ៉ាងខ្លាំងដល់គម្រោងវិនិយោគផែដែលបានចុះកិច្ចព្រមព្រៀងកន្លងមក។

ថ្មីៗនេះ លោក Wu Mei Ling បានដាក់ពាក្យគោរពសុំអន្តរាគមន៍មកសម្តេចតេជោនាយករដ្ឋមន្រ្តីមេត្តាជួយគាត់ដើម្បីមានឱកាសបន្តវិនិយោគលើវិស័យផែនៅកម្ពុជា។ 

លោក ដួងតារា បញ្ជាក់ថា , ខ្ញុំបានពិនិត្យសំណើគោរពជូនសម្តេចរបស់របស់លោក Wu Mei Ling ហើយក៏បានជួបពិភាក្សាជាមួយ លោក ហ៊ឺ បាវី ប្រធានផែភ្នំពេញ។ តាមរយៈការជួបពិភាក្សាជាច្រើនលើកកន្លងមកនេះ យើងបានឈានទៅរកដំណោះស្រាយសមស្របមួយចំនួនជូន លោក Wu Mei Ling ដើម្បីមានឱកាសបន្តការងារវិនិយោគនៅកម្ពុជា។ 

ខ្ញុំសូមលើកទឹកចិត្តនិងអំពាវនាវដល់បងប្អូនអ្នកវិនិយោគគិនចិនដែលមានបញ្ហាវិវាទផ្សេងៗ សូមរិះរកដំណោះស្រាយជាមួយភាគីដៃគូដោយសន្តិវិធី។ ទន្ទឹមនឹងនេះដែរ ខ្ញុំក៏សូមគាំទ្រនិងលើកទឹកចិត្តដល់បងប្អូនអ្នកវិនិយោគចិនដែលមានបំណងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើមានសំណូមពរ សំណួរផ្សេងឬក៏ចង់ប្រឹក្សាយោបល់ជាមួយខ្ញុំអំពីបញ្ហាវិវាទឬក៏បំណងក្នុងការវិនិយោគ នៅក្នុងប្រទេសកម្ពុជា សូមបងប្អូនទំនាក់ទំនងលេខ ០១៧៤០៤៨៨៨៕

ដោយ ៖ សិលា


ចែករំលែក៖