ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងវ័យ៣៩ឆ្នាំ Ibrahammovic ជាសះស្បើយពីរបួស រកបាន១គ្រាប់ក្នុងរដូវកាលលីគទី២៤របស់គាត់

ចែករំលែក៖

ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានវិលត្រឡប់ពីរបួសរយៈពេល៤ខែដោយក្លាយជាកីឡាកររកគ្រាប់បាល់ជនបរទេសចាស់ជាងគេនៅ SerieA ក្នុងជ័យជម្នះរបស់ AC Milan ទល់នឹង Lazio កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

កីឡាករសញ្ជាតិស៊ុយអែតវ័យ៣៩ឆ្នាំរូបនេះបានរកគ្រាប់បាល់ទី២ឲ្យក្រុម AC Milan នៅនាទីទី៦៧ បន្ទាប់ពីគ្រាប់បាល់បើកឆាករបស់ Rafael Leao នៅនាទីទី៤៥។

នៅចុងម៉ោង Ibrahimovic បានត្រដុសក្បាលប៉ះនឹងកីឡាករ Lucas Leiva របស់ក្រុម Lazio យ៉ាងខ្លាំង ហើយធ្វើឲ្យលោក Maurizio Sarriបានរត់ចូលទីលានដើម្បីរំលឹកឡើងវិញ ហើយធ្វើឱ្យគ្រូបង្វឹក Lazio ទទួលបានកាតក្រហម។

ជាមួយគ្នានេះ ការប្រកួត១០០០ការប្រកួតរបស់គ្រូបង្វឹកក្រុម Roma លោក Jose Mourinho បានបញ្ចប់ដោយជ័យជំនះបន្ទាប់ពីក្រុម Roma ទទួលបានជ័យជំនះលើក្រុម Sassuolo

Stephan El Shaarawy បានរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី៩០+២ ដើម្បីរក្សាកំណត់ត្រាឈ្នះ១០០% របស់ក្រុមខ្លួននៅរដូវកាលនេះ ហើយក្រុម Roma ឈរនៅកំពូលតារាងនាំមុខក្រុម AC Milan និង Napoli ដែលមាន៩ពិន្ទុដូចគ្នា ប៉ុន្តែ Roma ឈ្នះចំនួនគ្រាប់បាល់ច្រើនជាង

នៅវ័យ៣៩ឆ្នាំ និង៣៤៤ថ្ងៃ Ibrahimovic បានវ៉ាដាច់កំណត់ត្រារបស់ Bruno Alves ក្នុងនាមជាកីឡាករបរទេសចំណាស់ជាងគេដែលរកបានគ្រាប់បាល់ច្រើនជាងគេនៅក្នុងប្រទេសអុីតាលី។ អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United, Barcelona, ​​Inter Milan និង Juventus រូបនេះបានអវត្តមានតាំងពីខែឧសភាដោយសាររបួសជង្គង់ ប៉ុន្តែឥឡូវនេះបានរកគ្រាប់បាល់បានក្នុង២៤រដូវកាលផ្សេងគ្នាដែលមានតាំងពីលីគស៊ុយអែត១៩៩៨-១៩៩៩ ។

លោក Stefano Pioli គ្រូបង្វឹកក្រុម AC Milan បាននិយាយថាIbrahimovic មិនដែលចាស់ឡើយហើយគាត់មានចំណង់ចំណូលចិត្តយ៉ាងខ្លាំងក្នុងការប្រកួតនៅលើទីលាន គាត់ប្រកួតដើម្បីឈ្នះ គាត់តែងតែហ្វឹកហាត់ឱ្យអស់ពីសមត្ថភាពហើយគាត់ធ្វើដូច្នេះដោយភាពរីករាយ”។

ក្រុម AC Milan នឹងត្រូវជួបក្រុមហង្សក្រហម Liverpool ក្នុងការប្រកួតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League នៅថ្ងៃទី១៦ ខែកញ្ញាខាងមុខនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ dailymail.com)


ចែករំលែក៖