ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​៖​ ចេញ​សេចក្តីបំភ្លឺបន្ថែមពាក់ព័ន្ធករណីបុរសម្នាក់បានបង្ហោះរៀបរាប់ រឿងដែលគាត់ចាញ់បោកគេនៅកំពង់សោម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បេី​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក​ឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ កាលពីថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ​២០២១​ បានឱ្យដឹងថា​ កាលពីថ្មីៗនេះ មានបុរសម្នាក់បង្ហោះរៀបរាប់អំពីករណីរបស់ខ្លួនថា“ខំស្កាត់មករកការងារធ្វើហើយចាញ់បោកចិន និងខ្មែរទៀត”។ 

ប្រភពដដែលបន្តថា​ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនរគរបាលខេត្ត ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សសហការណ៍ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្ត ចុះស្រាវជ្រាវរកករណីខាងលើដោយកំណត់រកឃើញជនរងគ្រោះមានឈ្មោះ ធឿន វិទ្ធី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលជាមួយប្អូនស្រីជីដូនមួយ នៅម្តុំចំការស្ពៃស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ 

បន្ទាប់មកមន្រ្តីជំនាញក៏បានណែនាំឱ្យជនរងគ្រោះដាក់ពាក្យបណ្តឹងទៅតាមនីតិវិធីរួចរាល់នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ផងដែរ។ 

 លោក​ស្នងការ​ បានបញ្ជាក់បន្ថែមថា​ ចំពោះ​ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យ មកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖