ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញអ្នក វិជ្ជមានមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ៣នាក់ដែលបម្រើការងារនៅធនាគារអេស៊ីលីដា សាខាស្រុកស្វាយទាបសាខាក្រុងបាវិតនិងបុគ្គលិកអាហារដ្ឋានសួនទឹកគជ់ស្វាយព្រៃ ស្ថិតនៅ ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀងបានចេញសេចក្តីជូនដំណឹងថារកឃើញអ្នក វិជ្ជមានមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ៣នាក់ដែលបម្រើការងារនៅធនាគារអេស៊ីលីដា សាខាស្រុកស្វាយទាបសាខាក្រុងបាវិតនិងបុគ្គលិកអាហារដ្ឋានសួនទឹកគជ់ស្វាយព្រៃ ស្ថិតនៅ ក្រុងស្វាយរៀង។
ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តបញ្ជាក់ទៀតថានៅទីតាំងទី១ធនាគារអេស៊ីលីដា សាខាស្រុកស្វាយទាប ស្ថិតនៅស្រុកស្វាយទាបដោយ មូលហេតុ  រកឃើញបុគ្គលិក មានវិជ្ជមានមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ចាប់ពីថ្ងៃវិជ្ជមានដំបូង ទី២៣ខែកញ្ញាឆ្នាំ២០២១និងទីតាំងទី២ធនាគារអេស៊ីលីដា សាខាបាវិត ស្ថិតនៅ ក្រុងបាវិត រកឃើញបុគ្គលិក មានវិជ្ជមានមេរោគកូវីដ-១៩ បំប្លែងថ្មី Delta  ចាប់ពីថ្ងៃវិជ្ជមានដំបូង ទី២៣ខែកញ្ញាឆ្នាំ២០២១។

ទីតាំងទី៣នៅអាហារដ្ឋានសួនទឹកគជ់ស្វាយព្រៃ ស្ថិតនៅ ក្រុងស្វាយរៀង ដោយមូលហេតុ រកឃើញបុគ្គលិក មានវិជ្ជមានមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ចាប់ពីថ្ងៃវិជ្ជមានដំបូងទី២៧ខែកញ្ញាឆ្នាំ២០២១ សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន នឹងស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាកនៅតាមទីតាំងយកសំណាកនៅជិតផ្ទះ ។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ #កូវីដ-១៩   (#COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖