ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌបឹងកេងកង ចេញល្បាត​តាមគ្រប់គោលដៅក្នុងភូមិសាស្ត្រខណ្ឌ​ ជាពិសេសប្រចាំការតាមគោលដៅសំខាន់ៗ​ ទីកន្លែងកំសាន្ត​ និងវត្តអារាម​ !

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ​ ទី០៦​ ខែតុលា​ ឆ្នាំ២០២១​ លោកវរសេនីយ៍ឯក​ សុឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌបឹងកេងកង​ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ​ ដេីម្បីចេញល្បាត​តាមគ្រប់គោលដៅក្នុងភូមិសាស្ត្រខណ្ឌ​ ជាពិសេសប្រចាំការតាមគោលដៅសំខាន់ៗ​ ទីកន្លែងកំសាន្ត​ និងវត្តអារាម​ ដេីម្បីបង្ការ​ ទប់ស្កាត់​ បទល្មេីសកុំឱ្យកេីតមានឡេីង​ ធានាការពារឱ្យនូវសន្តិសុខ​ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ​។ដោយឡែក នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ​ ស្នងការរង បានដឹកនាំកម្លាំងក្រុមប្រចាំបញ្ជាវេនទី៦ ដោយមានកម្លាំងចូលរួមសរុបចំនួន​ ៦៤នាក់ ដេីម្បីចូលរួមប្រជុំជួរ និងត្រៀមអន្តរាគមន៍​ និងចេញល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ​ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​។
សូមជម្រាបជូនថា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធការព្រួយបារម្ភ និងតាមដានស្ថានភាពឆ្លងជំងឺកូវីដ១៩ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្ត «៣កុំ ៣ការពារ» កុំបីខាន ! ។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ មាន ៩៩,១៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៣,៧៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

ដោយ ៖ សិលា


ចែករំលែក៖