ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីឡើងស្រវឹងផ្ទុះហិង្សាអ្នកឈ្នះចូលគុកអ្នកចាញ់ដេកពេទ្យនៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីប្រើអំពើហិង្សា យកដំបងឈើជ្រុង វាយ ទៅលើបុរសរងគ្រោះ២ព្រនង់បណ្ដាលឱ្យរងរបួស ក្រោយពីមានជម្លោះក្នុងវង់ផឹកស៊ី។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៥ខែតុលាឆ្នាំ២០២១ នៅចំណុចភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះគ្រឿន ហៀង អាយុ៣៥ឆ្នាំ មុខរបរកសិកររស់នៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក។

ចំណែកជនរងគ្រោះមានឈ្ម្មោះឡុង យ៉ាន អាយុ៥៧ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំជាមួយគ្នា។

តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុជនសង្ស័យនិងជនរងគ្រោះបានអង្គុយផឹកស៊ីជាមួយគ្នាយ៉ាងសប្បាយរីករាយតាមទំលាប់អ្នកភូមិ។

ក្រោយពីផឹកស្រារហូតដល់ស្រវឹងស្រាប់តែជនរងគ្រោះនិងជនសង្ស័យក៏មានទំនាស់ពាក្យសំដី យ៉ាងខ្លាំងខណៈនោះជនសង្ស័យបានរត់យកបានដំបងឈើជ្រុងវាយទៅលើ
ក្បាលចំនួន២ព្រនង់ត្រូវចំក្បាលបណ្ដាលឱ្យបែកក្បាលហូរឈាមបង្កការភ្ញាក់ផ្អើលតែម្ដង។ក្រោយកើតហេតុបុរសរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលពេទ្យឯកជននៅ ឃុំច្រេស ស្រុកមេសាងខេត្តព្រៃវែង ចំណែក ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្ដិ៍រដ្ឋបាលឃុំសម្បត្តិមានជ័យដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖