ភ្នំពេញ៖ តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តេីមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វេីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលពាក់ព័ន្ធ ដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិមានសញ្ជាតិតែមួយ។នៅល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចេញញ្ញាត្តិគាំទ្រ ដោយបញ្ជាក់ថា, យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមប្រកាសគាំទ្រ ចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និង ច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឱ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សា ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។ គំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់នេះ គឺជាការធានាថាអ្នកនយោបាយដែលកាន់មុខតំណែងជាមេដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិ ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ចំពោះជាតិ ស្នេហាជាតិ តម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ក៏ដូចជាការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុង កិច្ចការផ្ទៃក្នុង នៃការដឹកនាំជាតិរបស់កម្ពុជា ព្រមទាំងហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីបុព្វហេតុជាតិនិងប្រជាជនខ្មែរ។
យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាអនុវត្តតាមមាគ៌ាដឹកនាំដ៏ឆ្នើម និងឈ្លាសវៃប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា និង វីរភាពឧត្តុង្គឧត្តម របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំកម្ពុជាទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ រួមមាន ការបង្រួបបង្រួមនិងផ្សះផ្សាជាតិ សុខសន្តិភាពពេញលេញ សុវត្ថិភាពនិងស្ថិរភាពសង្គម អធិបតេយ្យជាតិនិង នីតិរដ្ឋ និងភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
ជាថ្មីម្តងទៀតយើងខ្ញុំទាំងអស់គ្នា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឱ្យឥស្សរជនជាន់ខ្ពស់ដែលកាន់មុខតំណែងជាមេដឹកនាំ នៃស្ថាប័នកំពូលទាំង ៤ របស់ជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយគត់៕
ដោយ៖ សិលា