គ្រូបង្វឹករបស់ក្រុម Levante លោក Paco Lopez បានក្លាយជាអ្នកចាត់ការទូទៅទី១ប្រចាំនៅ La Liga នៃរដូវកាលនេះបន្ទាប់ពីក្លិបបានប្រកាសថាលោកត្រូវបានបណ្តេញចេញពីតំណែងបន្ទាប់ពីបរាជ័យ ១-០ កាលពីថ្ងៃសៅរ៍ជាមួយក្រុម Mallorca។
Levante ស្ថិតនៅលេខ៣ពីបាតតារាងដោយមាន៤ពិន្ទុប៉ុណ្ណោះពីការប្រកួត៨លើកដោយមិនបានឈ្នះលីគនៅរដូវកាលនេះ និងឈរពីរពិន្ទុតាមពីក្រោយ Granada និងតំបន់សុវត្ថិភាព។
លោក Lopez វ័យ៥៤ឆ្នាំបានចូលកាន់តំណែងនៅខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីត្រូវបានតម្លើងឋានៈជាគ្រូបង្វឹកក្រុមបន្ទាប់ពីការបណ្តេញលោក Juan Ramon Muniz ចេញហើយបន្ទាប់មកត្រូវបានផ្តល់ជូនតំណែងនេះពេញលេញ។
លោក Lopez បានដឹកនាំក្រុម Levante ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធី Copa del Rey កាលពីរដូវកាលមុនដែលពួកគេបានចាញ់ក្រុម Athletic Bilbao បន្ទាប់ពីម៉ោងបន្ថែម។ ជាមួយគ្នានេះក្លិបនៅមិនទាន់ច្បាស់លាស់ចំពោះការជ្រើសរើសអ្នកចាត់ការទូទៅថ្មីនៅឡើយទេរហូតមកដល់ថ្ងៃទី៦ ខែតុលានេះ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)