ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ហាញខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់និងគ្រឿងញៀនជិតកន្លះគីឡូក្រាម

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះសមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានបង្ហាញមុខជនសង្ស័យដែលជាជនជាតិនីហ្សេរីយ៉ាម្នាក់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនជិតកន្លះគីឡូក្រាមនៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង២០:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧)ដឹកនាំដោយលោកវរសេនីយ៍ទោ វ័រ វុទ្ធា នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវនិងបង្រ្កាបករណីជួញដូរគ្រឿងញៀនមួយនៅចំណុចក្រោយវត្តសន្សំកុសល ផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ Lebechi Charles kelichi  ភេទប្រុស ឆ្នាំកំណើត១៩៨៨ ជនជាតិនីហ្សេរីយ៉ា កាន់លិខិតឆ្លងដែនលេខ A08315794 មុខរបរមិនពិតប្រាកដ និងចាប់យកវត្ថុតាងបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៤៩៩.៤០ក្រាម ៕

ដោយ៖ ស សម


ចែករំលែក៖