ព័ត៌មានទាន់ហេតុការណ៍៖

Araujo របស់ Barcelona រងរបួសសរសៃពួរខកខានបង្ហាញខ្លួនឲ្យជម្រើសជាតិអ៊ុយរ៉ាហ្គាយប៉ះមួយប្រេស៊ីល

ចែករំលែក៖

សមាគមបាល់ទាត់របស់ប្រទេសអ៊ុយរ៉ាហ្គាយ (AUF) បានប្រកាសថាខ្សែការពារកណ្តាលអ៊ុយរ៉ាហ្គាយ និងលេងឲ្យក្រុម Barcelona កីឡាករ Araujo បានរងរបួសសរសៃពួរដែលនឹងធ្វើឱ្យរូបគេអវត្តមានពីការប្រកួតជម្រុះបាល់ទាត់ពិភពលោកនៅថ្ងៃព្រហស្បតិ៍ទល់នឹងក្រុមប្រេស៊ីល។

ខ្សែការពារវ័យ២២ឆ្នាំរូបនេះត្រូវបានប្តូរចេញនៅពាក់កណ្តាលតង់ទី២នៃការប្រកួតចាញ់អាហ្សង់ទីន ៣-០ ហើយបានត្អូញត្អែរពីការឈឺចាប់នៅភ្លៅរបស់គាត់ដោយការស្គេនកាលពីថ្ងៃចន្ទបង្ហាញពីបញ្ហាសរសៃពួររបស់គាត់។អ៊ុយរ៉ាហ្គាយកាន់កាប់កន្លែងប្រកួតជម្រុះស្វ័យប្រវត្តិទី៤ និងចុងក្រោយដែលមាន១ពិន្ទុនាំមុខកូឡុំប៊ីដោយនៅសល់ការប្រកួត៧ជុំទៀត។

Araujo នឹងត្រឡប់ទៅក្លិប Barcelona របស់គាត់វិញដែលគាត់នឹងត្រូវបានគេវាយតម្លៃមុនការប្រកួតដ៏សំខាន់ដែលរួមមានការប្រកួតលីគក្នុងផ្ទះទល់នឹងក្រុម Valencia និងក្រុម Real Madrid ក៏ដូចជាការប្រកួតជម្រុះតាមពូល Champions League ជាមួយក្រុម Dynamo Kyiv ។

ខ្សែការពារ Araujo ដែលរងរបួសនេះនឹងក្លាយជាការបារម្ភដល់ក្រុម Barcelona ដែលបានតស៊ូនៅរដូវកាលនេះក្រោមការដឹកនាំរបស់លោក Ronald Koeman កំពុងឈរនៅលេខ៩ក្នុងក្របខ័ណ្ឌ La Liga និងក្រុមបាតតារាងនៃក្របខ័ណ្ឌ Champions League របស់ពួកគេដោយគ្មានពិន្ទុនៅឡើយ ។

ក្លិបត្រូវបានផ្តល់ការទុកចិត្តផងដែរនៅពេលដែលខ្សែប្រយុទ្ធ OusmaneDembele និង Sergio Aguero បានវិលត្រឡប់មកហ្វឹកហាត់វិញកាលពីថ្ងៃចន្ទបន្ទាប់ពីការសម្រាកព្យាបាលរបួសរយៈពេលវែង ប៉ុន្តែពួកគេនៅតែត្រូវការការផ្តល់ការត្រួតពិនិត្យពីគ្រូពេទ្យដើម្បីអាចលេងបាន១០០ភាគរយ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters)


ចែករំលែក៖