ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជេីញពិនិត្យមេីលដំណើរការប្រឡងជ្រើស រើសក្របខ័ណ្ឌថ្មី នៃក្រសួងព័ត៌មាន ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភព និងរូបថតពីអង្គភាព អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់ឱ្យដឹងថា, នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងមានខាងតំណាងក្រសួងមុខងារសាធារណ: បានអញ្ជេីញពិនិត្យមេីលដំណេីរការរៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌថ្មី នៃក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០២១  ដែល បានធ្វេីឡេីងនៅ វិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ជាប់គល់ស្ពានជ្រោយចង្វាខាងលិច។

   សូមជម្រាបជូនថា,លោក ប៉ែត ពិសី ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួង ព័ត៌មាន បានបញ្ជាក់ជូនថា ដេីម្បីធ្វេីឱ្យការប្រឡងនេះ ប្រព្រឹត្តទៅ ដោយរលូន និងមានសុក្រឹត្យភាព គឺ ក្រសួងបានការបង្កេីត គណៈកម្មការរៀបចំការប្រឡង ជ្រើសរើសក្របខ័ណ្ឌថ្មី នៃក្រសួងព័ត៌មាន ដែលមាន លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជាប្រធាន លោក ថាច់ ផែន រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និង លោក ថោ សេដ្ឋាណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ជាអនុប្រធាន ។ គណៈកម្មការនេះ មានភារកិច្ចដឹកនាំរៀបចំដំណេីរការ ប្រឡង ជ្រេីសរេីសក្របខ័ណ្ឌថ្មី ទៅតាមនីតិវិធី ឲ្យមានប្រសិទ្ធភាព។ ទន្ទឹមជាមួយនេះ ក៏ មានការបង្កេីត អនុគណៈកម្មការរៀបចំការប្រឡងជ្រេីសរេីសក្របខ័ណ្ឌថ្មី ក្រសួងព័ត៌មាន ឆ្នាំ២០២១ ផងដែរ។

    ដោយឡែក លោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក រដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធាន អនុណៈកម្មការរៀបចំការប្រឡងជ្រេីសរេីសក្របខ័ណ្ឌថ្មី នៃក្រសួងព័ត៌មាន ឆ្នាំ២០២១  បានជម្រាបជូនថា សម្រាប់ឆ្នាំ២០២១ នេះ ក្រសួងព័ត៌មាន ត្រូវបានក្រសួងមុខងារសាធារណៈ ផ្តល់ឱ្យធ្វើការប្រឡងក្របខណ័្ឌថ្មីចំនួន២៤ រូប ដែលបានឱ្យតាំងពីឆ្នាំ២០២០ មកម្ល៉េះ តែមិនបានប្រឡង ដោយសារវិប្បត្តិជំងឺកូវីដ-១៩ ឆ្លងរីករាលដាលខ្លាំង ។ សម្រាប់ការប្រឡងឆ្នាំនេះ នាយកដ្ឋានបុគ្គលិក ក្រសួងព័ត៌មាន ទទួលបានអ្នកដាក់ពាក្យប្រឡងចំនួន ១១១ ច្បាប់ ក្នុងនោះជំនាញមានផ្នែក ព័ត៌មានវិទ្យា មានបេក្ខជន បេក្ខ នារី ដាក់ពាក្យ ប្រឡង ២០ រូប ។ ជំនាញសារព័ត៌មាន ចំនួន ៩១ រូប ដែលបានដាក់ពាក្យប្រឡង ដោយត្រូវធ្វេីឡេីង នៅ វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ជាប់គល់ស្ពានជ្រោយចង្វាខាងលិច។  

   សម្រាប់វិញ្ញាសារប្រឡងជំនាញព័ត៌មានវិទ្យា ធ្វេីនៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។

គួររំលឹកដែរថា កិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌថ្មីនៃក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០២១ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១  លោក ថោ សេដ្ឋាណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ មាន ប្រសាសន៍ថា ដំណេីរការរៀបចំនានារបស់ក្រសួងព័ត៌មាន ក្នុងការត្រៀម ធ្វេីការប្រឡងជ្រើសរើសក្របខ័ណ្ឌថ្មី នៃក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០២១ គឺមាន លក្ខណៈពេញលេញល្អ រលូនស្របទៅតាមបែបបទ ដែលមានជា សេចក្តីសម្រេចនានា និងសេចក្តីជូនដំណឹងសម្រាប់ការប្រឡង ឈរលេីគោលការណ៍នៃការប្រឡងយ៉ាងត្រឹមត្រូវ។

ជាមួយគ្នានេះដែរ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានមានប្រសាសន៍ បញ្ជាក់ថា ការរៀបចំប្រឡងជ្រេីសរេីសមន្រ្តីរាជការ ចូលបំរេីការងារ ក្នុង ក្របខ័ណ្ឌក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០២១នេះ មិនមែនជាការឱ្យថ្មីនោះទេ គឺជាក្របខ័ណ្ឌដែល ក្រសួងមុខងារសាធារណ: បានឱ្យតាំងពីឆ្នាំ២០២០ មក ម្ល៉េះ ប៉ុន្តែត្រូវបាន ពន្យារពេលរហូតមកដល់ពេលនេះ ដោយសារបញ្ហាការ ឆ្លងរីក រាលដាលនៃ ជំងឺ កូវីដ-១៩ មិនអាចរៀបចំការ ប្រឡងបាន ។ ដូច្នេះសម្រាប់ ការសម្រេចរៀបចំ ឱ្យមានការប្រឡងឡេីងនេះ ឡើងវិញដោយសារបាន ពិនិត្យឃេីញពីស្ថានភាពនៃ ដំណេីរការចាក់វ៉ាកសាំងបង្ការជំងឺ កូវីដ-១៩  បានគ្រប់ដូសជូនដល់ប្រជាពលរដ្ឋទូទៅរួចហេីយ ប៉ុន្តែដំណេីរការ ប្រឡងសម្រាប់ បន្ទប់នីមួយៗរៀបចំអោយមាន គម្លាតពីគ្នា សម្រាប់បេក្ខជន បេក្ខនារី ដែលបានចូលប្រឡង ហេីយត្រូវ បន្តអនុវត្ត  តាមវិធានការរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល គឺ ៣ កុំ ៣ ការពារ ។

ក្នុងឱកាសអញ្ជេីញចុះពិនិត្យមេីលដោយផ្ទាល់ នៃដំណេីរការប្រឡង នេះ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានណែនាំដល់គណៈកម្មការរៀបចំការ ប្រឡងធ្វេីយ៉ាងណា ឱ្យទទួលលទ្ធផលល្អ និងអាចឱ្យ បេក្ខជន បេក្ខនារី ដែលចូលរួមប្រឡង មានជឿជាក់លេីសមត្ថភាពខ្លួនឯង ដេីម្បីប្រឹងប្រែងសរសេរ ចម្លេីយសម្រាប់វិញ្ញាសាដែលក្រសួងព័ត៌មាន បានដាក់ចេញ បានត្រឹមត្រូវទទួលបានពិន្ទុខ្ពស់។ 

  លោក រដ្ឋមន្រ្តី ក៏បានរលឹកដល់គណៈកម្មការប្រឡង ត្រូវពិនិត្យចំពោះ បេក្ខជន បេក្ខនារី មុននឹងចូលប្រឡង ត្រូវបង្ហាញកាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បេីមិនមានទេ មិនអនុញ្ញាតឱ្យចូលបន្ទប់ ប្រឡងនោះទេ ៕

ប្រភព ៖ ទទក


ចែករំលែក៖