ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ៥ នាក់ នៅ​បន្ទប់​ជួលពាក់ព័ន្ធករណីប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​ដោយកម្លាំងអាវុធហត្ថស្រុកអន្លង់វែង

ចែករំលែក៖

ខេត្ត​ឧ​ត្ត​រ​មាន​ជ័​យ៖ យោងតាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថាជនសង្ស័យ​ប្រុស​ស្រី ចំនួន​៥​នាក់ ជា​មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ត្រូវបាន​កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់វែង ឡោមព័ទ្ធ ចាប់ខ្លួនក្នុង​បន្ទប់​ជួល មួយកន្លែង ស្ថិតនៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​-​ស្រុក​អន្លង់វែង ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចធ្វើឡើងនៅ​ល្ងាច​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ និង​បាន​ឆែកឆេរ រកឃើញ​វត្ថុតាង​ថ្នាំ​ញៀនប្រភេទ ម្សៅ​ក្រាមពណ៌ស ម៉ា​ទឹកកក ចំនួន ២ ថង់​ធំ និង ២ ថង់​តូច និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​អាវុធហត្ថ ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ​ប្រុស​ស្រី​ទាំង ៥ នាក់ ដែល​បាន​ឃាត់ខ្លួន​នេះ ជា​មុខសញ្ញា​សកម្ម ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ក្នុង​តំបន់ រួមមានៈ ១.​ឈ្មោះ អាន មុំ ភេទ​ស្រី អាយុ ៣៩ ឆ្នាំ នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​-​ស្រុក​អន្លង់វែង​, ២.​ឈ្មោះ តិ បុល ភេទ​ប្រុស អាយុ ២៥ ឆ្នាំ នៅ​ភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​-​ស្រុក​អន្លង់វែង , ៣.​ឈ្មោះ ហង្ស រតនា ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ នៅ​ភូមិ​អូរ​ចិញ្ចៀន ឃុំ​-​ស្រុក​អន្លង់វែង , ៤.​ឈ្មោះ ទី អ៊ូ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ នៅ​ភូមិ​ថ្នល់​ថ្មី ឃុំ -​ស្រុក​អន្លង់វែង និង ៥.​ឈ្មោះ តូច ណែម ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ទឹក​ជប់ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង​។ 

បច្ចុប្បន្ន ជនសង្ស័យ​ទាំងនេះ រួមទាំង​វត្ថុតាង ត្រូវ​បានកង​រាជ​អា​វុ​ធហត្ថ​ខេត្ត បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត ទៅតាម​នីតិវិធី​៕

ដោយ៖អរុណរះ


ចែករំលែក៖