ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់​ ហ៊ានបេីកត្រាក់ទ័រដេញបុកកងកម្លាំងពេលមកចុះអនុវត្តច្បាប់រឿងឈូសឆាយដីព្រៃរបស់រដ្ឋ ត្រូវបានឃាត់ខ្លួនភ្លាម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ បេី​យោង​តាមប្រភពព័ត៌មានពី​មន្រ្តីកងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២១នេះ​ដោយយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​ និង​កម្លាំង​ជំនាញកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ​ ព្រមទាំង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុកឱរ៉ាល់​ កាលពីរសៀលថ្ងៃទី​២២​ ខែតុលាម្សិលមិញនេះ​ បានចាប់ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ ក្នុង​ករណីជេប្រម៉ាត និងបើកគ្រឿងចក្រដេញបំបុកមកលើកម្លាំងដោយមិនដឹងមូលហេតុ ។

មន្រ្តីកងរាជអាវុធហត្ថ​ខេត្ត​ បានបន្តទៀតថា​ ជនសង្ស័យឈ្មោះ​ នី​ កុយ​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ មុខរបរ​កសិករ​ មានទីលំនៅ​ភូមិ​ល្ងឹម​ ឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់​ ក្រោយឃាត់ខ្លួន កម្លាំងបានដកហូតត្រាក់ទ័រចំនួន​ ០១គ្រឿង​ ម៉ាកKUBOTA ពណ៌ ក្រហម​ ពីករណី​បេីកត្រាក់ទ័រ​ដេញបុក​សមត្ថកិច្ច​យេីង​ ដែល​កំពុង​ចុះបំពេញភារកិច្ច​ ។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ​ ដេីម្បីចាត់ការតាមនីតិវិធី​ រីឯត្រាក់ទ័រត្រូវបានរក្សាទុកនៅមូលដ្ឋានក​ងរាជអាវុធហត្ថស្រុកឱរ៉ាល់​៕

ដោយ៖ សហការី


ចែករំលែក៖