ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌឫស្សីកែវ​ ដឹកនាំមន្ត្រីរាជការ​ ចុះពិនិត្យមេីលទីតាំងចាក់វ៉ាក់ទាំង៤​ ក្នុងមូលដ្ឋានខណ្ឌ

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋបាលខណ្ឌឫស្សីកែវ​ ដឹកនាំដោយលោក​ ឯក​ ឃុនដឿន​ អភិបាល​ នៃគណៈអភិបាលខណ្ឌឫស្សីកែវ​ នាព្រឹកថ្ងៃសៅរ៍​ ២រោច​ ខែអស្សុជ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២១​នេះ​ បានដឹកនាំមន្ត្រីរាជការ​ ចុះពិនិត្យមេីលទីតាំងចាក់វ៉ាក់ទាំង៤​ ក្នុងមូលដ្ឋានខណ្ឌ​។

ជាក់ស្ដែង​ទីតាំងចាក់វ៉ាក់ទាំង៤​ ក្នុងមូលដ្ឋានខណ្ឌ​ឬស្សីកែវ​ មា​នទីតាំងដូចជា៖​ វត្តទួលសន្តិវ័ន្ត​ សាលាបឋមសិក្សាចំរេីនជាតិ​ វត្តឧត្តរាវត្តី​ និង​ សាលាបឋមសិក្សាទួលសង្កែ​ ។

ក្នុងការចុះ​ពិនិត្យមេីលទីតាំងចាក់វ៉ាក់​ខាងលេីនេះ​ដែរ​ លោក​ ឯក​ ឃុនដឿន​ ក៏បាននាំយកនូវថវិកាក្នុងមួយទីតាំងថវិកា​ ១,០០០,០០០រៀល​ សម្រាប់ជាការលេីកទឹកចិត្ត​ និង​ ចាត់ចែងការងារមួយចំនួននៅទីតាំងចាក់វ៉ាក់សាំង​
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជេីញមកចាក់វ៉ាក់សាំងដូសជុំរុញ(ដូសទី៣)​ អោយបានគ្រប់ៗគ្នា​ និង​ បន្តអនុវត្តវិធានសុខាភិបាល​ រក្សាអោយបាននូវ ៣កុំនិង​ ៣ការពារ៕

ដោយ​៖ស​ តារា​


ចែករំលែក៖