ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ បានមានប្រសាសន៍ថា យើងចងក្រងសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិដើម្បី:
១. ផ្តល់សិទ្ធិស្របច្បាប់ដល់សហគមន៍មូលដ្ឋានក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ
២. បង្កើនកិច្ចសហការ រវាងមន្រ្តីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន ក្នុងការទប់ស្កាត់បទល្មើស
៣. រួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការប្រើប្រាស់អនុផលព្រៃឈើប្រកបដោយចីរភាព និងការផ្តល់សេវាទេសចេរណ៍ធម្មជាតិ ព្រមទាំងការបង្កើនមុខរបរផ្សេងៗទៀតស្របតាមលក្ខខណ្ឌសហគមន៍នីមួយៗ
៤. បង្កើនចំណេះដឹងដល់សហគមន៍មូលដ្ឋាន ស្របតាមស្ថានភាពរីកចម្រើននៃសង្គមជាតិ
៥. ចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
ដោយ ៖ សិលា