ព័ត៌មានទាន់ហេតុការណ៍៖

កីឡាការិនី Gidey របស់ប្រទេសអេត្យូពីបំបែកកំណត់ត្រាពិភពលោករត់ពាក់កណ្តាលម៉ារ៉ាតុង

ចែករំលែក៖

កីឡាការិនី Letesenbet Gidey របស់ប្រទេសអេត្យូពីបានបំបែកឯកទកម្មពិភពលោករត់ពាក់កណ្តាលម៉ារ៉ាតុងស្ត្រី កាលពីថ្ងៃអាទិត្យ ដោយបានបញ្ចប់ក្នុងរយៈពេលម៉ោងនាទី និង៥២វិនាទីនៅឯព្រឹត្តិការណ៍Valencia Half Marathon Trinidad Alfonso EDP

កីឡាការិនី Gidey វ័យ២៣ឆ្នាំ ដែលជាម្ចាស់កំណត់ត្រាពិភពលោក5,000 ម៉ែត្រ (ប្រើរយៈពេល១៤ម៉ោង៦នាទី និង៦២វិនាទី) និងចម្ងាយ 10,000 ម៉ែត្រ (ប្រើវេលា២៩ម៉ោង១នាទីនិង៣វិនាទី) បានបង្កើតកំណត់ត្រាថ្មីពីការប្រកួតពាក់កណ្តាលម៉ារ៉ាតុង។

កីឡាការិនី Gidey ដែលជាម្ចាស់មេដាយសំរឹទ្ធចម្ងាយ10,000 ម៉ែត្រ នៃកីឡាអូឡាំពិកទីក្រុងតូក្យូ បាននិយាយថា ខ្ញុំរីករាយណាស់ដែលបានបំបែកឯតទគ្គកម្មពិភពលោកក្នុងការរត់ពាក់កណ្តាលម៉ារ៉ាតុង និងការប្រណាំងលើកដំបូងរបស់ខ្ញុំសម្រាប់ក្រុមរត់ប្រណាំង NN

ការបំបែកកំណត់ត្រាចម្ងាយ 10 គីឡូម៉ែត្ររបស់នាងគឺ29ម៉ោង45នាទីប្រហែល 35 វិនាទីប្រសើរជាងល្បឿនរបស់ Chepngetich នៅពេលនាងបង្កើតកំណត់ត្រា ហើយនាងបានប្រសើរឡើងជាលំដាប់នៅក្នុងលក្ខខណ្ឌដែលមានពន្លឺថ្ងៃដើម្បីឆ្ពោះទៅកាន់ជ័យជំនះ។

នៅក្នុងការប្រណាំងផ្នែកបុរសវិញ កីឡាករ Abel Kipchumba របស់ប្រទេសកេនយ៉ាបានឈ្នះការប្រកួតរត់ពាក់កណ្តាលម៉ារ៉ាតុងដោយប្រើពេល58នាទីនិង៧វិនាទី ដែលធ្វើឲ្យគាត់ឈរនៅលេខរៀងទី 6 ក្នុងបញ្ជីគ្រប់ពេលវេលារបស់ពិភពលោក។

មិត្តរួមជាតិកេនយ៉ា កីឡាករ Rhonex Kipruto ជាប់លេខ 2 នៅនាទីប្រើពេល៥៨នាទីនិង៩វិនាទី ហើយ Daniel Mateiko ជាប់លេខ 3 ក្នុងនាទី៥៨នាទី និង២៦វិនាទី ខណៈដែលបុរសកំពូលទាំងបានបញ្ចប់ការប្រណាំងលើផ្លូវ World Athletics Elite Label ក្នុងរយៈពេល៥៩នាទី

ដោយ៖ ភារៈ(រូបភាព ៖ Reuters)


ចែករំលែក៖