ព័ត៌មានទាន់ហេតុការណ៍៖

សេដ្ឋកិច្ចទូទៅរបស់ចិននាដើមត្រីមាសទាំងបីក្នុងឆ្នាំ២០២១នេះមានសភាពងើបឡើងវិញ

ចែករំលែក៖

ភ្នំពេញ៖ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អោយដឹងថា, យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិនៃចិនបានបង្ហាញថា នាដើមត្រីមាសទាំងបីក្នុងឆ្នាំ២០២១នេះ ផលិតផលក្នុងស្រុកសរុប(GDP)របស់ចិនមានចំនួន ៨២៣១៣១ រយលានយ័ន គណនាតាមតម្លៃដែលអាចប្រៀបធៀបបាន មានកំណើន៩.៨%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ និងមានកំណើនជាមធ្យម៥.២%សម្រាប់រយៈពេលពីរឆ្នាំ និងមានអត្រាកំណើនជាមធ្យមធ្លាក់ចុះ០.១%ធៀបនឹងពាក់កណ្ដាលឆ្នាំ២០២០និងពាក់កណ្ដាលឆ្នាំ២០២១នេះ។ ចំពោះត្រីមាសនីមួយៗវិញ ត្រីមាសទី១មានកំណើន១៨.៣%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ និងមានកំណើនជាមធ្យម៥.០%សម្រាប់រយៈពេលពីរឆ្នាំ។ ត្រីមាសទី២មានកំណើន៧.៩%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ និងមានកំណើនជាមធ្យម៥.៥%សម្រាប់រយៈពេលពីរឆ្នាំ។ ត្រីមាសទី៣មានកំណើន៤.៩%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ និងមានកំណើនជាមធ្យម៤.៩%សម្រាប់រយៈពេលពីរឆ្នាំ។ ចំពោះវិស័យឧស្សាហកម្មវិញ នាដើមត្រីមាសទាំងបីក្នុងឆ្នាំ២០២១នេះ វិស័យឧស្សាហកម្មទី១មានទឹកប្រាក់កើនឡើង ៥១៤៣០ រយលានយ័ន មានកំណើន៧.៤%បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ និងមានកំណើនជាមធ្យម៤.៨%សម្រាប់រយៈពេលពីរឆ្នាំ។ វិស័យឧស្សាហកម្មទី២មានទឹកប្រាក់កើនឡើង ៣២០៩៤០ រយលានយ័ន មានកំណើន១០.៦%បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ និងមានកំណើនជាមធ្យម៥.៧%សម្រាប់រយៈពេលពីរឆ្នាំ។ វិស័យឧស្សាហកម្មទី៣មានទឹកប្រាក់កើនឡើង ៤៥០៧៦១ រយលានយ័ន មានកំណើន៩.៥%បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ និងមានកំណើនជាមធ្យម៤.៩%សម្រាប់រយៈពេលពីរឆ្នាំ។ បើធៀបនឹងត្រីមាសទី២ GDPនៃត្រីមាសទី៣មានកំណើន០.២%។ 

ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បាន បានលើកឡើងថា, ក្នុងនោះ ស្ថានភាពផលិតកម្មវិស័យកសិកម្មមានសភាពល្អ ហើយផលិតកម្មវិស័យចិញ្ចឹមសត្វមានកំណើនយ៉ាងឆាប់រហ័ស។ ផលិតកម្មវិស័យឧស្សាហកម្មបន្តកើនឡើង ហើយប្រាក់ចំណេញវិស័យសាជីវកម្មមានសភាពកើនឡើងថេរ។ វិស័យសេវាកម្មមានសភាពងើបឡើងថេរ ហើយវិស័យសេវាកម្មទំនើបកំពុងរីកចម្រើនយ៉ាងល្អ។ ការទិញលក់ទីផ្សារបន្តកើនឡើង ហើយការទិញលក់ផលិតផលតម្រូវការបន្ថែមនិងតម្រូវការចាំបាច់សម្រាប់ជីវភាពមានការកើនឡើងយ៉ាងឆាប់រហ័ស។ ទំហំនៃការវិនិយោគលើទ្រព្យសកម្មថេរបានពង្រីក ហើយការវិនិយោគក្នុងវិស័យផលិតកម្មបច្ចេកវិទ្យាខ្ពស់និងសង្គមមានការកើនឡើងយ៉ាងឆាប់រហ័ស។ ការនាំចូលនិងនាំចេញទំនិញបានកើនឡើងយ៉ាងឆាប់រហ័ស ហើយរចនាសម្ព័ន្ធពាណិជ្ជកម្មបានបន្តកែលម្អជាបន្តបន្ទាប់។ ទំហំទឹកប្រាក់ចំណាយរបស់ប្រជាជនមានការកើនឡើង ហើយសន្ទស្សន៍តម្លៃអ្នកផលិត(PPI)ត្រូវបានពង្រីក។ ស្ថានភាពការងារមានភាពថេរ ហើយអត្រាគ្មានការងារធ្វើដែលបានស្រង់នៅតាមទីក្រុងនិងទីប្រជុំជនមានការធ្លាក់ចុះ។ ប្រាក់ចំណូលប្រជាជននិងកំណើនសេដ្ឋកិច្ចមានភាពស៊ីសង្វាក់គ្នា ហើយគម្លាតនៃប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗដែលរស់នៅក្នុងទីក្រុងនិងទីជនបទត្រូវបានបង្រួមតូច។

សម្រាប់ទិន្នន័យសំខាន់ៗផ្សេងទៀត សូមចុចលើរូបភាពខាងក្រោម៕

ដោយ ៖ សិលា


ចែករំលែក៖