លោក Thomas Tuchelគ្រូបង្វឹករបស់ក្រុមតោខៀវChelseaបានសសើរដល់ខ្សែការពារស្លាបស្តាំReece Jamesថាកំពុងតែមានទំរង់លេងយ៉ាងល្អជួយក្រុមរបស់ខ្លួនឈរលើកំពូលតារាងអង់គ្លេស Premier Leagueបន្ទាប់ពីយកឈ្នះលើក្រុមNewcastleដោយលទ្ធផល៣-០។
បើទោះបីជាខ្សែប្រយុទ្ធសំខាន់របស់ក្លិបដូចជា RomeluLukaku, Timo WernerនិងChristian Pulisic សុទ្ធតែកំពុងជួយបញ្ហារបួសនិងអវត្តមានជាមួយនឹងក្លិប តែតោខៀវនៅតែអាចទទួលបានជ័យជម្នះ។
គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់Thomas Tuchel បានសសើរដល់កីឡាករReece Jamesនៅក្រោយការប្រកួតចប់ថា “គាត់ស៊ុតបាល់ដូចសេះអញ្ចឹង។ គាត់រកបាន២គ្រាប់ក្នុងការប្រកួតនេះ ហើយគាត់ក៏ស៊ុតបាល់បញ្ចូលទីកាលពីក្រុមយើងយកឈ្នះNorwich City៧-០ផងដែរ។”
លោក Thomas Tuchel បានបន្ថែមទៀតថា “ខ្ញុំពិតជារីករាយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមខ្ញុំថ្ងៃនេះ។ ប៉ុន្តែយើងមិនអាចធ្វេសប្រហែសបានទេដោយសារតែនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស យើងអាចចាញ់ពេលណាក៏មានដែរ។”
ដោយ៖ ភារៈ(ប្រភពរូប dailymail and channelnewsasia)