ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំពិនិត្យស្រាវជ្រាវលើអ្នកពាក់ព័ន្ធការទន្រ្ទានដីព្រៃលិចទឹក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោកអភិបាលរងខេត្ត លី សារី តំណាងឱ្យលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំដើម្បីពិនិត្យស្រាវជ្រាវលើអ្នកពាក់ព័ន្ធការទន្រ្ទានដីព្រៃលិចទឹកចំនួន៣៥គ្រួសារ ដែលបានអះអាងថាជាប្រជាពលរដ្ឋរស់ក្នុងខេត្តបន្ទាយមានជ័យ ។ក្នុងកិច្ចប្រជុំនេះ មានក្រុមការងារខេត្ត ស្រុកព្រះនេត្រព្រះ ស្រុកមង្គលបូរី និងប្រជាពលរដ្ឋ កិច្ចប្រជុំធ្វើនៅសាលប្រធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក លី សារី អភិបាលរងខេត្ត បានលើកឡើងថា៖ ដើម្បីពិនិត្យស្រាវជ្រាវ លើករណីអ្នកពាក់ព័ន្ធការទន្រ្ទានដីព្រៃលិចទឹកស្ថិតក្នុងតំបន់៣ ចំនួន៣៥គ្រួសារ ដែលមានតំណាងចំនួន០៣នាក់ មាន១/-ឈ្មោះ ឈួន រ៉ា ភេទប្រុស,២/-  ឈ្មោះ សេក លាងហៃ ភេទប្រុស និង៣/-ឈ្មោះ ធន សុផល ភេទប្រុស ដែលបានអះអាងថាជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យ (យោងតាមកិច្ចសន្យា) ស្តីពីការ បញ្ឍប់​សកម្មភាពទន្រ្ទានដីរដ្ឋត្រង់ចំណុចភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ រវាងឯកឧត្តម ដួង ដារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សា     សម្តេចតេជោ ជាមួយអាជ្ញាធរមានសមត្ថកិច្ចខេត្តបាត់ដំបង។
លោកបានបន្តថា៖ បន្ទាប់ពីពិភាក្សាជជែកគ្នារវាងក្រុមការងារ និងអ្នកពាក់ព័ន្ធទំនាស់បានធ្វើអោយក្រុមការងារទទួលបានធាតុចូលថ្មីៗបន្ថែមទៀតដែលជាលទ្ធផលល្អ សម្រាប់ជាជំនួយដល់យន្តការឈានទៅរកការដោះស្រាយបញ្ហានេះផងដែរ។
លោក លី សារី បានបញ្ជាក់ថា៖ ជាលទ្ធផលនៃកិច្ចប្រជុំយើងទទួល៖១-តំណាងប្រជាពលរដ្ឋចំនួន០៣ នាក់ និងប្រជាពលរដ្ឋដែលចូលរួមប្រជុំរសៀលថ្ងៃនេះ បានអះអាងថាប្រជាពលរដ្ឋពិតប្រាកដមានត្រឹមតែ១៥នាក់ទេ ហើយបច្ចុប្បន្នបានស្លាប់អស់ ០២នាក់ហើយ។២-ប្រជាពលរដ្ឋ ១៥នាក់នេះបានអះអាងថាគឺពួកគាត់ពីមុនមក និងបច្ចុប្បន្នរស់នៅក្នុងខេត្តសៀមរាប ប៉ុន្តែបានទិញដីធ្វើស្រែក្នុងឆ្នាំ២០០៦ ដោយមានចុះហត្ថលេខាអាជ្ញាធរដែនដី រហូតដល់អភិបាលស្រុកព្រះនេត្រព្រះ ក្នុងដែនសមត្ថកិច្ចរបស់ខេត្តបន្ទាយមានជ័យមានជ័យ(មានភ្ជាប់អត្តសញ្ញាណបណ្ណ័ និងមានលិខិតបញ្ជាក់ស្ថាប័នមានសមត្ថកិច្ច)
៣-ប្រធានអង្គប្រជុំបានស្នើសុំអនុញ្ញតរៀបចំលិខិតជាផ្លូវការ ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីលទ្ឋផលប្រជុំរសៀលនេះជាប្រញាប់ផងដែរ៕

ដោយ ៖ វណ្ណា


ចែករំលែក៖