ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ថៃ ណរ៉ា ប្រធានការិយាល័យសរុបទីចាត់ការរដ្ឋបាល នៃរដ្ឋបាលខេត្ត

ចែករំលែក៖

ខេត្តតាកែវ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ព្រឹកថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំមន្រ្តីរាជការសាលាខេត្ត គោរពវិញ្ញាណក្ខន្ធឌសពលោក ថៃ ណារ៉ា ប្រធានការិយាល័យសរុបទីចាត់ការរដ្ឋបាល នៃរដ្ឋបាលខេត្ត ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទីយប់ ក្នុងជន្មាយុ ៥៦ឆ្នាំ ដោយសារគាំងបេះដូង ដែលសពតម្កល់ធ្វើបុណ្យតាមប្រពៃណីស្ថិតនៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា មរណភាពរបស់លោក ថៃ ណារ៉ា គឺជាការបាត់បង់អ្នកមានគុណមួយរូបដែលជានិច្ចកាលលោកតែងផ្ដល់ភាពកក់ក្ដៅ និងក្ដីស្រលាញ់ដល់ក្រុមគ្រួសារទាំងមូល និងបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី បម្រើជាតិ មាតុភូមិនិងការអភិវឌ្ឍន៍អង្គភាពលើគ្រប់កាលៈទេសៈទាំងអស់។

ជាចុងក្រោយលោក អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បាននាំយកថវិការបស់សាលា ខេត្តចំនួន៤៩ម៉ឺនរៀល និងថវិកាផ្ទាល់ខ្លួនចំនួន២លានរៀលមកជូនគ្រួសារនៃសពផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖