ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញបំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ និងពិការ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២១នេះចំនួន១០នាក់ !

ចែករំលែក៖

ខេត្តបន្ទាយមានេះជ័យ ៖ នៅវេលាម៉ោង៩ និង០០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ និងពិការ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២១នេះចំនួន១០នាក់ ក្នុងនោះថ្នាក់វរសនីយ៍ទោចំនួន០៣រូប ថ្នាក់វរសេនីយ៍ត្រី៤រូប ថ្នាក់អនុសេនីយ៍ឯក០១រូប ថ្នាក់អនុសេនីយ៍ទោ០២រូប ។

ក្នុងពិធីនោះដែរដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង០៧ និងលោកមេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុកទាំង៩ សរុបចំនួន៤៦នាក់ ។

ក្រោយពិធីបំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ និងពិការ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២១រួច អង្គពិធីទាំងមូលបានអញ្ជើញចូលរួមស្ដាប់ប្រសាសន៍សំណេះសំណាលដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (VIDEO CONFERENCE) នៅសាលប្រជុំតូច សេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។

បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រគល់ប្រាក់ឧបត្ថម្ភរបស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា ជូនយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ចំនួន១០នាក់ក្នុងម្នាក់ៗទទួលបានចំនួន៥០ម៉ឺនរៀល និងបានប្រគល់អំណោយអនុស្សាវរីយ៍របស់លោកផ្ទាល់ក្នុងម្នាក់ៗទទួលបាន អង្ករទម្ងន់២៥គីឡូក្រាម, មី០១កេស, ត្រីខ០២យួរ, ទឹកសុទ្ធ០២កេស, ទឹកផ្លែឈើ០១កេស, ខោអាវកីឡា០១ឈុត និងប្រាក់ចំនួន១០០ដុល្លារអាមេរិកផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖