ព័ត៌មានទាន់ហេតុការណ៍៖

តំណាងរាស្ត្រអាមេរិកចង់ផ្តល់ជំនួយយោធា ២០ពាន់លានដុល្លារឲ្យតៃវ៉ាន់

ចែករំលែក៖

ក្រុមតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋស្នើផ្តល់ជំនួយយោធា ដល់កោះតៃវ៉ាន់មានទឹកប្រាក់២ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំ ដើម្បីជួយកោះនេះការពារខ្លួន។សមាជិកព្រឹទ្ធសភាអាមេរិក លោក Jim Risch បានស្នើច្បាប់ជួយដល់កោះតៃវ៉ាន់ ដោយទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធភាផ្សេងទៀត មានដូចជា Mike Crapo, John Cornyn, Bill Hagerty, Mitt Romney និង Marco Rubio។ សំណើរខាងលើគឺជួយកោះតៃវ៉ាន់ចាប់ពីឆ្នាំ២០២២-២០៣២។
នៅពេលនេះគេមិនទាន់ដឹងថា គណបក្សប្រជាធិបតេយ្យគាំទ្រច្បាប់នេះដែរឬទេ ហើយប្រសិនបើមានសមាជិកគាំទ្រនោះ ប្រធានាធិបតីបៃឌិន នឹងត្រូវពិចារណា ជួយដល់កោះតៃវ៉ាន់ដើម្បីបង្កើនសមត្ថភាពទប់ទល់ជាមួយចិនដីគោក។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតរដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសថា អ្នកទាំងឡាយណាដែលគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ នឹងត្រូវទទួលខុសត្រូវចំពោះមុខ ទោសព្រហ្មទណ្ឌអស់មួយជីវិត ខណៈភាពតានតឹងនៃទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងកោះតៃវ៉ាន់ មិនមានភាពធូរស្រាលទាល់តែសោះ។
ការិយាល័យចិនទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ ធ្វើការប្រកាសដូចខាងលើ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃសុក្រនេះ។ ការិយាល័យដដែលបានឱ្យដឹងទៀតថា ចិនបានបង្កើត «បញ្ជីខ្មៅមួយដើម្បីកត់ឈ្មោះក្រុមមនុស្សដែលគាំទ្រងប់ងុល ឱ្យកោះតៃវ៉ាន់ប្រកាសឯករាជ្យពីចិន»។
តាមការិយាល័យចិនទទួលបន្ទុកកិច្ចកោះតៃវ៉ាន់, ទីក្រុងប៉េកាំងនឹងដាក់ទណ្ឌកម្មលើមនុស្ស ដែលមានឈ្មោះនៅក្នុងបញ្ជីខ្មៅ តាមរយៈការដាក់បម្រាមមិនឱ្យពួកគេ ចូលទឹកដីចិន ក៏ដូចជាតំបន់រដ្ឋបាលពិសេសរបស់ចិនដូចជា ទីក្រុងហុងកុង និងទីក្រុងម៉ាកាវជាដើម ព្រមទាំងហាមឃាត់ពួកគេពីការទទួលបានផលប្រយោជន៍ ពីប្រព័ន្ធហិរញ្ញវត្ថុចិនផងដែរ៕ដោយ៖ធីរីណា

រូបថត៖Reuters


ចែករំលែក៖