ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំលោក រស់ សុ វាចា បានសារព័ត៌មានឲ្យដឹងថា , ក្រសួងបាន សម្រេចកំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬ បាក់ឌុប។
ការកំណត់យកថ្ងៃទី២៧ ខែធ្នូនេះ គឺបានរំកិល ពេល២១ថ្ងៃ ពីកាលបរិច្ឆេទចាស់ដែល កំណត់យកថ្ងៃទី៦ ធ្នូ។
ក្នុងពេលចុះពិនិត្យ និងសម្ពោធវិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រងកាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា រដ្ឋ មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន លើកឡើងថាការប្រឡងមធ្យម សិក្សាទុតិយភូមិនឹងត្រូវពន្យារពេល ដោយថា ដើម្បីទុកពេលវេលាឲ្យសិស្សត្រៀមខ្លួនប្រលង។
ថ្លែងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជូនកុមារអាយុ៥ឆ្នាំ នៅថ្ងៃចន្ទ ទី ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថានឹងមិនលុប ការប្រឡងបាក់ឌុបក្នុងឆ្នាំនេះដូចឆ្នាំ២០២០ នោះ ទេ ដោយជំរុញដល់សិស្សដែលរៀនទី១២ ប្រឹង រៀនសូត្រដើម្បីទទួលបានលទ្ធផលល្អក្នុងការ ប្រឡង៕
ដោយ៖ សុខ ខេមរា