ព័ត៌មានទាន់ហេតុការណ៍៖

«ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យជូនមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម»

ចែករំលែក៖

ភ្នំពេញ៖ នាវេលាព្រឹក​ថ្ងៃទី​០៥ ខែវិចិ្ឆកា ឆ្នាំ២០២១ម្សិលមុិញ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជតម្រិៈដង្ហែតាមព្រះរាជគំរូវីរភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្នុងព្រះរាជហឫទ័យទុកដាក់ជានិច្ចអំពីសុខមាលភាពនៃការរស់នៅរបស់កូនចៅប្រជានុរាស្រ្ត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាមនូវព្រះរាជអំណោយជាព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន ១,៥០០០ ដុល្លារអាមេរិក (ព្រះករុណា ព្រះមហាក្សត្រ ចំនួន ៥,០០០ដុល្លារ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន ១០,០០០ដុល្លារ) ជាព្រះរាជូបត្ថម្ភថ្មីដ៏ឧត្តុង្គឧត្តមជូនដល់ មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឈឹម ដើម្បីជាកិច្ចគាំទ្រសកម្មភាពមន្ទីរពេទ្យក្នុងការពិនិត្យព្យាបាលជូនដល់ប្រជានុរាស្រ្តក្រីក្រលំបាក៕

ដោយ ៖ សិលា


ចែករំលែក៖