ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុងសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១

ចែករំលែក៖

ខេត្តកោះកុង៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង បានរៀបចំពិធីសំណេះសំណាល ជាមួយយោធិនចូលនិវត្តន៍ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ របស់តំបន់ប្រតិបត្តិការសឹករងកោះកុង ចំនួន ០៩នាក់ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សំ ឃិតវៀន អភិបាលរងខេត្ត តំណាងឱ្យ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីមេបញ្ជាការ,មេបញ្ជាការរង អាជ្ញាធរ និងមេបញ្ជាការ អង្គភាពចំណុះ តំបន់ប្រតិបត្តិការសឹករងកោះកុង។

ក្នុងឱកាសនេះ លោក សំ ឃិតវៀន អភិបាលរងខេត្ត បានពាំនាំនូវការឧបត្ថម្ភថវិកា និងកាតាបស្ពាយ របស់លោកស្រី អភិបាលខេត្ត ជូនដល់យោធិនចូលនិវត្តន៍ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១០០,០០០រៀល កាតាបស្ពាយមួយ និង មេបញ្ជាការបានជួយឧបត្ថមថវិកា ព្រម ទាំងសម្ភារ ដោយម្នាក់ៗទទួលបាន ថវិកាចំនួន ១០០,០០០រៀល ម៉ាស់ ០១ប្រអប់ និងអាវយឺត ចំនួន ០១អាវ៕

ដោយ៖ សូរិយា


ចែករំលែក៖