ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃ១ ធ្វេីការស្រាវជ្រាវឃាត់ខ្លួន លេីករណីលួច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ធ្វេីការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួន លេីករណីលួច ។ នេះបើយោងតាមការបង្ហោះលើផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ 

ផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា, នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃ១ នៃអធិការដ្ឋាននគបាលខណ្ឌបឹងកេងកង ធ្វេីការស្រាវជ្រាវឃាត់ខ្លួន ករណីលួច ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

សមត្ថកិច្ចបានបន្តថា, បច្ចុប្បន្នជនសង្ស័យ កម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖