ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានចេញអនុក្រិត្យ ស្តីពី ការផ្ទេរ និងតែងតាំងមុខតំណែងនគរបាលជាតិកម្ពុជា ក្នុងនោះបានសម្រេច:
មាត្រា១ : ផ្ទេរ និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ សុខ សំណាង អត្តលេខ ០២១២១ ពីស្នងការនគរបាលខេត្តតាកែវ នៃអគ្គស្នងការនគរបាលជាតិ ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
មាត្រា២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
ដោយ៖ ស្អាងជ័យ