ព័ត៌មានទាន់ហេតុការណ៍៖

រាយការណ៍ភ្លាម ! នគរបាលខេត្តកណ្តាលឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល គឺក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត សូមធ្វេីការឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ សូមលោកពូជួយស៊ើបអង្កេតនៅភូមិកំពង់ភ្នំ នៅភូមិពីរ ជួរមាត់ទន្លេផងលោកពូសម្បូរនាក់ជក់ថ្នាំនិងអ្នកលក់ ក្មួយសុំអរគុណចំពោះលោកពូ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលេីដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៏មាន និងប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំចុះស្រាវជ្រាវបង្រា្កបករណីខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម៖

-ករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

-កើតហេតុ : ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទីល្ងាច

-នៅចំណុច៖ ផ្ទះឈ្មោះ គង់ តេងហ៊ួត(ហៅស៊ុំ )ស្ថិតក្នុងភូមិ កំពង់ពោធិ៍ ឃុំ កំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល។

-ជនសង្ស័យ០៣នាក់(ឃាត់ខ្លួន)៖

១-ឈ្មោះ គង់ តេងហ៊ួត (ហៅ ស៊ុំ) ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ មានទីលំនៅ ភូមិ.ឃុំកើតហេតុខាងលើ (មានសារធាតុញៀនក្នុងទឹកនោម) ។

២-ឈ្មោះ ផល ជោគចេង(ហៅ ចេង)ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអំពិល ឃុំកំពង់ភ្នំ ស្រុកលើក ខេត្តកណ្ដាល(មានសារធាតុញៀនក្នុងទឹកនោម)។

៣-ឈ្មោះ វិន ប៊ុនណាត ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុក

លើកដែក ខេត្តកណ្ដាល (មានសារធាតុញៀនក្នុងទឹកនោម)។   

-វត្ថុតាងចាប់យករួមមាន ៖

១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀនចំនួន០១កញ្ចប់តូច

២-ទូរស័ព្ទដៃ០២គ្រឿង ម៉ាក​SAMSUNG ពណ៌ និង​ម៉ាក​OPPO ពណ៌ខ្មៅ​

៣-សម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀន និង​ ដែកកេះចំនួន០១

៤-ម៉ូតូម៉ាក ស៊ីរុស ពណ៌ សលាយខ្មៅ គ្មានស្លាកលេខ ០១គ្រឿង។ 

បច្ចុប្បន្ន ៖ ជនសង្ស័យខាងលេី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកលើកដែក កសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖