ព័ត៌មានទាន់ហេតុការណ៍៖

លោក សោម សុគន្ធ រដ្ឋមន្ត្រីស្តីទី បានអញ្ជើញទស្សនាការសម្តែងរបាំរឿង និងល្ខោនអាប៉េ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពពី នាយកដ្ឋានសិល្ប:ទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងរូបភាព: ពីនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សោម សុគន្ធ រដ្ឋមន្ត្រីស្តីទី  បានអញ្ជើញទៅលើកទឹកចិត្ត និងទស្សនាការសម្តែង របាំរឿង ឥសីដាច់ឈាន ឬ ឥសីសម្លាប់ពីងពាង និងល្ខោនអាប៉េរឿង នាងផ្កាលំចង់ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព។ 

 ចូលរួមនាឱកាសនោះដែររួមមាន  លោកស្រី មិញ កុសនី រដ្ឋលេខាធិការ លោក លោកស្រីដែលជាថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការក្រសួង លោកគ្រូ អ្នកគ្រូនិងសិល្បករជាច្រើនរូបទៀត។ 

សូមបញ្ជាក់បញ្ជាក់ជូនដែរថា ផ្ទាំងទស្សនីយភាពទាំងពីរនេះ គ្រោងនឹងធ្វើការផ្សាយផ្ទាល់ តាមហ្វេសប៊ុក ផេកផ្លូវការរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលឆាប់ៗខាងមុខនេះ៕

ដោយ ៖ សិលា


ចែករំលែក៖