ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Declan Rice ដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសដោយសាររបួស

ចែករំលែក៖

ខ្សែបម្រើ Declan Rice របស់ក្រុម West Ham បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសដោយសារតែកីឡាកររូបនេះមានរបួស។

កីឡាករវ័យ២២ឆ្នាំរូបនេះមិនអាចហ្វឹកហាត់បានទេចាប់តាំងពីការប្រកួតនៅកីឡដ្ឋាន St George’s Park សម្រាប់ការប្រកួតជម្រុះ World Cup ជាមួយអាល់បានី និង San Marino ។ សហព័ន្ធបាល់ទាត់អង់គ្លេសអះអាង​ថា ​គ្មាន​ការ​បន្ថែម​ក្រុម​ត្រូវ​បាន​គ្រោង​ទុក​នៅ​ពេល​នេះ​ទេ។

ខ្សែបម្រើ Mason Mount របស់ Chelsea និងខ្សែការពារ Luke Shaw របស់ Manchester United មិនទាន់មានទំនាក់ទំនងជាមួយក្រុមរបស់លោក Gareth Southgate នៅឡើយទេដែលអាចនឹងមិនបានបង្ហាញខ្លួនក្នុងជំនួបនៅរាត្រីនេះ។

Mount បន្តត្រូវបានវាយតម្លៃបន្ទាប់ពីការវះកាត់ធ្មេញ ហើយ Shaw កំពុងអនុវត្តតាមពិធីការប៉ះទង្គិចផ្លូវចិត្ត បន្ទាប់ពីត្រូវបានជំនួសក្នុងអំឡុងពេលការប្រកួត Manchester Derby កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ជាមួយគ្នានេះកីឡាករ Emile Smith Rowe របស់ Arsenal ត្រូវបានកោះហៅជាលើកដំបូងកាលពីថ្ងៃចន្ទ ដោយខ្សែប្រយុទ្ធ Marcus Rashford របស់ Manchester United និងខ្សែបម្រើ James Ward-Prowse របស់ Southampton មិនអាចបង្ហាញខ្លួនក្នុងកាតព្វកិច្ចអន្តរជាតិបានទេ។

អង់គ្លេសត្រូវប្រកួតជាមួយអាល់បានីនៅកីឡដ្ឋាន Wembley នៅថ្ងៃសុក្រនេះ មុនពេលបញ្ចប់យុទ្ធនាការជម្រុះរបស់ពួកគេនៅទឹកដីក្រុម San Marino នៅថ្ងៃទី១៥ ខែវិច្ឆិកា។ ក្រុមអង់គ្លេសទាមទារ៤ពិន្ទុពីការប្រកួតទាំងនោះដើម្បីមានសិទ្ធិឡើងទៅប្រកួត World Cup នៅកាតាឆ្នាំ២០២២ខាងមុខ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖