ខេត្តស្ទឹងត្រែង ៖ អ្នកទោសម្នាក់ទៀត ក្នុងចំណោមអ្នកទោស៧នាក់ ដែលបានរត់ចេញពីគុក ខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនមកវិញ ដែលធ្វើឱ្យការចាប់ខ្លួនអ្នកទោសរត់ចេញពីគុក រហូតមកដល់ពេលនេះ គឺបានចំនួន៤នាក់ហើយ។
អ្នកទោសដែលត្រូវបានចាប់ឃាត់ខ្លួនមកវិញគឺនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺជាជនជាតិឡាវ ដែលមានទោសជាប់ពន្ធនាគារមួយជីវិត ពាក់ព័ន្ធនឹងជំនួញគ្រឿងញៀន។ ដោយឡែកនៅសល់៣នាក់ទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់តាំងពីថ្ងៃទី៨ ខែវិច្ឆិកា រហូតដល់បច្ចុប្បន្ន ដោយមិនអោយរត់គេចខ្លួនទៅសម្ងំរួចពីសំណាញ់ច្បាប់ឡើយ។
សូមបញ្ជាក់ថា, ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សូមអោយប្រជាពលរដ្ឋជួយរាយការណ៍ បើឃើញអ្នកទោសចំនួន ០៧នាក់ បានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង តាមរូបថតនេះ ! ក្រោមមកដល់ថ្ងៃនេះចាប់បាន៤នាក់ហើយ នៅឡើយ៣នាក់ទៀតអាចសម្ងំក្នុងព្រៃ ។
សូមរម្លឹកថា នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សូមគោរពជម្រាបជូនសាធារណៈជន នៅវេលាម៉ោងជាង ០៣ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានអ្នកទោសចំនួន ០៧នាក់ បានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង បើបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញអ្នកទោសដែលមានភិនភាគដូចរូបថតនេះ សូមសហការរាយការណ៍ មកសមត្ថកិច្ចជំនាញដើម្បីធ្វើការឃាត់ខ្លួន ។
តាមរយ:ទូរស័ព្ទទំនាក់ទំនង :
☎️- 088 834 5627
☎️- 031 999 9491
☎️- អធិការនគរបាលក្រុងស្ទឹងត្រែង 097 822 5555
☎️- អធិការនគរបាលស្រុកថាឡាបរិវ៉ាត់ 088 311 4007
☎️- អធិការនគរបាលស្រុកសៀមបូក 031 977 8496
☎️- អធិការនគរបាលស្រុកសេសាន 088 647 6999
☎️- អធិការនគរបាលស្រុកសៀមប៉ាង 088 388 8856
☎️- អធិការនគរបាលស្រុកបុរីអូរស្វាយសែនជ័យ 097 9999 940 ៕
ដោយ ៖ សិលា