ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Borussia Dortmund មានផែនការរក្សាខ្សែប្រយុទ្ធ Haaland មួយរដូវកាលទៀត

ចែករំលែក៖

ខ្សែប្រយុទ្ធឆ្នើម Erling Haaland គឺជាទ្រព្យសម្បត្តិដ៏ក្តៅគគុកនាពេលបច្ចុប្បន្ន ហើយបានទាក់ទាញការចាប់អារម្មណ៍ពីក្លិបកំពូលៗជុំវិញទ្វីបអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់ MARCA នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ។

ក្រុមបច្ចុប្បន្នរបស់គាត់ Borussia Dortmund ដឹងយ៉ាងច្បាស់ពីការកោតសរសើររបស់កីឡាករន័រវេស រូបនេះ ហើយកំពុងធ្វើអស់ពីសមត្ថភាពដើម្បីជៀសវាងការបាត់បង់តារាឆ្នើមរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ២០២២

ក្រុម Borussia Dortmund នៅ Bundesliga បានរៀបចំដើម្បីធ្វើឱ្យខ្សែប្រយុទ្ធវ័យក្មេងក្លាយជាកីឡាករដែលមានប្រាក់ខែល្អបំផុតនៅក្នុងក្រុមរបស់ពួកគេដោយផ្តល់ឱ្យគាត់នូវប្រាក់ខែ១៨លានអឺរ៉ូក្នុងមួយរដូវកាល។ នេះ​បើ​យោង​តាម​កាសែត​អាល្លឺម៉ង់ Bild ហើយ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ធ្វើ​ឱ្យ​គាត់​ក្លាយ​ជា​កីឡាករ​ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​នៅ​ក្លិប ដោយ​កីឡាករ​ចំណូល​ខ្ពស់​បំផុត​បច្ចុប្បន្ន Marco Reus និង Matt Hummels ទទួល​បាន១០លាន​អឺរ៉ូ​ក្នុង​មួយ​រដូវ​កាល។

ក្តីសង្ឃឹមគឺថា Haaland ទទួលយកការផ្តល់ជូនដ៏កម្រនេះ ហើយក្លិបដែលសក្តានុពលដូចជា Real Madrid, Chelsea និង Manchester City នឹងត្រូវបង្ខំឱ្យរង់ចាំរហូតដល់រដូវកាល២០២៣២០២៤ ប្រសិនបើពួកគេចង់ធានាពីការផ្ទេររបស់គាត់។

បច្ចុប្បន្នខ្សែប្រយុទ្ធ Haaland កំពុងជាសះស្បើយពីរបួសត្រគាកដែលគាត់បានរងទុក្ខកាលពីខែតុលាទល់នឹងក្រុម Ajax

ដោយ៖ ភារៈ(រូបភាព ៖ MARCA)


ចែករំលែក៖