ព័ត៌មានទាន់ហេតុការណ៍៖

តើបែបបទនៃការដាក់ ពាក្យស្នើសុំចុះបញ្ជីម៉ាក ត្រូវបានកំណត់ដូចម្តេច ខ្លះ?

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមជំពូក២ (ការចុះបញ្ជីនិងសិទ្ធិដែលកើត ឡើងពីការចុះបញ្ជីម៉ាក) មាត្រា ៥ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃ ការប្រកួតប្រជែងមិនស្មោះ ត្រង់បានបញ្ជាក់ថា៖ បែបបទនៃការដាក់ពាក្យស្នើសុំ ចុះបញ្ជីម៉ាក ការសុំប្តូរអាស័យដ្ឋាននៃម្ចាស់ម៉ាកនិង ការបញ្ជាក់ឡើងវិញនូវការប្រើប្រាស់ ឬមិនបានប្រើ ប្រាស់ម៉ាកត្រូវបានកំណត់ដូចខាងក្រោម៖

ក- ការស្នើសុំចុះបញ្ជីម៉ាក ការសុំប្តូរអាស័មកយដ្ឋាននៃ ម្ចាស់ម៉ាកនិងការបញ្ជាក់ឡើងវិញនូវការប្រើប្រាស់ ឬ មិនបានប្រើប្រាស់ម៉ាក ត្រូវធ្វើនៅក្រសួងពាណិជ្ជកម្ម ។ ពាក្យស្នើសុំត្រូវភ្ជាប់មកជាមួយនូវ៖

គំរូម៉ាក បញ្ជីទំនិញឬសេវាដែលត្រូវចុះបញ្ជី ដោយ រាយលំអិតតាមក្រុមមុខទំនិញទៅតាម ចំណាត់ថ្នាក់អន្តរជាតិ ដូចមានក្នុងឧបសម្ព័ន្ធ។

ខ- ការសុំចុះបញ្ជីម៉ាក ការសុំប្តូរអាស័យដ្ឋាននៃម្ចាស់ ម៉ាកនិងការបញ្ជាក់ឡើងវិញនូវការប្រើប្រាស់ឬមិន បានប្រើប្រាស់ម៉ាក ត្រូវង់កម្រៃតាមការកំណត់នៅ ក្នុងសេចក្តីប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ។

សូមបញ្ជាក់ថា, ខាងលើនេះជាការបញ្ជាក់ពីអង្គភាព ” គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ” និងយោង៖ ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃ ការ ប្រកួតប្រជែងមិនស្មោះត្រង់ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖