ព័ត៌មានទាន់ហេតុការណ៍៖

ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទ័លក្រ ក្នុងស្ថានភាពជួបវិបត្តិជាសកលនៃជំងឺកូវីដ-១៩ ចំនួន ៦០ គ្រួសារ ទទួលអំណោយពីកាកបាទក្រហម

ចែករំលែក៖

 ខេត្តស្វាយរៀង៖ ដោយបានការចាត់តាំងពី លោក ម៉ែន វិបុល ប្រធាន គណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង  នៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១  លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការីបានបន្តចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទ័លក្រ ក្នុងស្ថានភាពជួបវិបត្តិជាសកលនៃជំងឺកូវីដ-១៩ ចំនួន ៦០ គ្រួសារ មកពី ៤ សង្កាត់ក្នុងក្រុងបាវិត (សង្កាត់ព្រៃអង្គុញ បាវិត បាទី និងសង្កាត់ច្រកម្ទេស) ។

 សូមបញ្ជាក់ថា, អំណោយដែលបានផ្តល់ជូនក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១) និងថវិកា ៥០,០០០ រៀល ។ 

ដោយមានការអាណិតអាសូរ ចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះ លោកស្រី ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែម ២០,០០០ រៀល ក្នុងមួយគ្រួសារ និងបានឧបត្ថម្ភថវិកា ដល់ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត អាជ្ញាធរភូមិ សង្កាត់ និងកងកម្លាំងការពារ ថវិកា ២ លាន ៨ សែនរៀល ៕

ដោយ ៖ សិលា


ចែករំលែក៖