ខ្សែប្រយុទ្ធ Aleksandar Mitrovic របស់ក្លិប Fulham បានស៊ុតបាល់បញ្ចូលទីគ្រាប់ជ័យជម្នះយ៉ាងអស្ចារ្យនៅចុងម៉ោង ខណៈដែលស៊ែប៊ីបានកក់កន្លែងរបស់ពួកគេនៅ World Cup ឆ្នាំក្រោយ ហើយបានទម្លាក់ព័រទុយហ្គាល់ត្រូវលេងវគ្គ Play-off ។
ម្ចាស់ផ្ទះព័រទុយហ្គាល់គ្រាន់តែត្រូវការស្មើប៉ុណ្ណោះដើម្បីឈានទៅវគ្គបន្ត ប៉ុន្តែអ្វីៗបានប្រែប្រួលដោយសារចាញ់ស៊ែប៊ី២ទល់១ ដែល១គ្រាប់របស់Renato Sanches បាននាំមុខនៅនាទីទី២ ហើយ២គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ Dusan Tadic នៅនាទីទី៣៣ និង១គ្រាប់ទៀតរកបានដោយកីឡាករ Aleksandar Mitrovic នៅនាទីទី៩០។
ជ័យជម្នះនេះធ្វើឲ្យស៊ែប៊ីបញ្ចប់លើកំពូលតារាងនៃពូល A ដោយមាន ២០ ពិន្ទុ ច្រើនជាងព័រទុយហ្គាល់៣ពិន្ទុដែលក្តីសង្ឃឹមនៃការលេងនៅកាតានៅឆ្នាំក្រោយនឹងសម្រាកក្នុងការប្រកួតជម្រុះពីរជុំក្នុងខែមីនា។ ការបរាជ័យរបស់ព័រទុយហ្គាល់ក៏បានបញ្ចប់ការឈ្នះ ក្នុងការប្រកួតជម្រុះ World Cup ក្នុងផ្ទះ ដែលបានអូសបន្លាយពីខែតុលា ឆ្នាំ២០១៣ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)