ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋានអង្គរក្សបានសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ អមដំណើរការពារព្រះរាជសុវត្ថិភាព ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងត្រឡប់ពីទីក្រុងប៉ារីស !

ចែករំលែក៖

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងត្រឡប់ពីទីក្រុងប៉ារីស មកដល់មាតុប្រទេសវិញប្រកបដោយព្រះរាជសុវត្ថិភាព !

សូមបញ្ជាក់ថានៅថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងត្រឡប់ពីទីក្រុងប៉ារីស ប្រទេសបារាំង វិញហើយនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ក្រោយពីបានចូលរួមមហាសន្និបាតរបស់អង្គការយូនីស្កូនៅទីក្រុងប៉ារីស ប្រទេសបារាំង។
ការយាងនិវត្តន៍របស់ព្រះករុណាជីវិតតម្កល់លើត្បូងដ៏វិសេសវិសាលនេះមានការចូលរួមទទួលព្រះរាជដំណើរដោយឥស្សរជនជាន់ខ្ពស់សំខាន់ៗ នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភាព និងរាជរដ្ឋាភិបាលជាច្រើនក្នុងនោះ នាយកដ្ឋានអង្គរក្សបានសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ អមដំណើរការពារព្រះរាជសុវត្ថិភាព ដោយមានការចុះដឹកនាំបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស អមព្រះរាជដំណើរយាងមកព្រះបរមរាជវាំងដោយសុវត្ថិភាព ។
លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរង នគរបាលជាតិ ទទួលបន្ទុកនាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការនគរបាលជាតិ តែងពង្រីក ហ្វឹកហាត់ នាយនគរបាល ពាក់ព័ន្ធ អមដំណើរការពារ ថ្នាក់ដឹកនាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

ដោយ៖ សិលា


ចែករំលែក៖