ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរាជទូតជប៉ុនបានធ្វើទស្សនកិច្ចនៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឯកអគ្គរាជទូតមិកាមិ បានចុះទៅពិនិត្យទីតាំងគ្រប់គ្រងសំណល់ មួយចំនួនក្នុងក្រុងព្រះសីហនុ រួមជាមួយសហការីមកពីក្រសួងបរិស្ថាន និងយូអិនឌីភី(UNDP) ប្រចាំកម្ពុជា។ ស្ថានទូតជប៉ុនបាននឹងកំពុងគាំទ្រ “គម្រោងទប់ស្កាត់សំណល់ប្លាស្ទិកក្នុងសមុទ្រ” ដែលអនុវត្តដោយ យូអិនឌីភី (UNDP) និងក្រសួងបរិស្ថាន ។ នេះបើយោងតាមការបង្ហោះជាផ្លូវការរបស់ផេកស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ 

ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបន្តថា, យើងសង្ឃឹមថាគម្រោងរបស់យើងនឹងជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុងព្រះសីហនុក្នុងការកែលម្អបរិស្ថាន និងធ្វើឲ្យទីក្រុងស្អាត។

សូមបញ្ជាក់ថា, ស្ថានទូតជប៉ុនប្រចាំកម្ពុជាបញ្ជាក់ពី«ការផ្តល់ជូនទស្សនាវដ្តី”និប៉ុនិកា”ដោយមិនគិតថ្លៃ»

ស្ថានទូតជប៉ុនប្រចាំកម្ពុជា, សូមអរគុណ វាសនាដែលបានអានទស្សនាវដ្តីនិប៉ុនិកាលេខ២៩ហើយ បានបង្ហាញនូវចំណាប់អារម្មណ៍ទាក់ទងនឹងការចងក្រណាត់ក្រវ៉ាត់ចង្កេះនៃសំលៀកបំពាក់គិម៉ុណុ។

ចំពោះលោក លោកស្រី ប្អូនៗ ដែលមានបំណងចង់ស្វែងយល់បន្ថែមពីវប្បធម៌ជប៉ុន អាចទទួលបានទស្សនាវដ្តីនិប៉ុនិកានេះដោយមិនគិតថ្លៃ ព្រមជាមួយសំណៅបកប្រែជាភាសាខ្មែរផងដែរ។

យើងបន្តទទួលពាក្យស្នើ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១៕

ដោយ ៖ សិលា


ចែករំលែក៖