ខេត្តកំពង់ចាម ៖ សាលាបាលីទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ សង់អំពីថ្ម ប្រក់ក្បឿង ជញ្ជាំងថ្ម ត្រូវបានអគ្គិភ័យឆាបឆេះអស់ដំបូលខាងលើទាំងស្រុង ហេីយបណ្តាលឱ្យខូចខាតសម្ភារដូចជា៖កង្ហារ ចំនួន៥គ្រឿង ទូទឹកកកចំនួន១គ្រឿង ប្រេងម៉ាស៊ូតចំនួន៧កាននិងសម្ភារប្រើប្រាស់របស់ព្រះសង្ឃមួយចំនួនទៀត ដោយសារតែទុស្សេខ្សែភ្លើង ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានឱ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១:២០នាទី ប្រជាពលរដ្ឋបានរាយការណ៍ថា មានអគ្គិភ័យឆាបឆេះសាលាបាលីនៅក្នុងវត្តសោភណ្ឌមុយ្យារាម ហៅវត្គកោះតាង៉ោ ស្ថិតនៅចំណុចភូមិកោះតាង៉ោទី១ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ពេលទទួលបានព័ត៌មាននេះលោកបានបញ្ជាឱ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកដឹកនាំដោយលោកភោគ សាវុធ អភិបាល នៃគណ:អភិបាលស្រុកកងមាស, លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុក ចេញរថយន្ដពន្លត់អគ្គិភ័យចំនួន ០៣គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកកងមាស០១គ្រឿង, រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន០១គ្រឿង,រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ០១គ្រឿងចុះទៅធ្វើអន្ដរាគមន៍បាញ់ទឹកពន្លត់ ។
លោកស្នងការបន្តថា ចំពោះករណីអគ្គិភ័យខាងលើនេះ បង្កការខូចខាត សាលាបាលីទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ សង់អំពីថ្ម ប្រក់ក្បឿង ជញ្ជាំងថ្ម ហេីយបណ្តាលឱ្យខូចខាតសម្ភារដូចជា៖កង្ហារ ចំនួន០៥គ្រឿង ទូទឹកកកចំនួន០១គ្រឿង ប្រេងម៉ាស៊ូតចំនួន៧កាននិងសម្ភារប្រើប្រាស់របស់ព្រះសង្ឃមួយចំនួន ។
លោកបានបញ្ជាក់ប្រាប់ពីមូលហេតុ គឺដោយសារទុស្សេខ្សែភ្លើង ហេីយអគ្គិភ័យនេះរលត់អស់១០០% នៅវេលា
ម៉ោង១២:៤០នាទី ។ លោកថា ករណីនេះមិនបណ្ដាលឲ្យរងរបួសដល់មនុស្សនោះទេ ។ សរុបប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០៣គ្រឿង ប្រើប្រាស់អស់ទឹក០៣ រថយន្ត៕
ដោយ ៖ វណ្ណៈ